កាលពីថ្មីៗនេះសណ្ឋាគារនៅទីក្រុង London ដែល Rihanna ស្នាក់នៅបានទទួលរងគ្រោះព្រោះ
ភ្លើងឆេះ ក៏ប៉ុន្តែជាសំណាង Rihanna ត្រូវបានគេជម្លៀសចេញជាមួយ និងអ្នកស្នាក់នៅប្រមាណ
ជាង ៣០០ នាក់ផងដែរ។ ក្រោយពេលកើតហេតុនាង Rihanna បាន tweet រូបភាពរបស់នាង
ដោយបានប្រាប់រាល់ប្រិយមិត្តទាំងអស់ថា នាងមិនមានគ្រោះថ្នាក់នោះទេ។
សណ្ឋាគារ Corinthia ដែល Rihanna ស្នាក់នៅបានឆេះចេញពីបន្ទប់ជណ្ដើរយន្តជាហេតុនាំអោយ
មានអគ្គីភ័យឆាបឆេះឡើង។ បើនិយាយទៅនេះមិនមែនជាលើកទី ១ ទេដែល Princess of China
នាង Rihanna ទទួលរងគ្រោះព្រោះភ្លើង គួររំឮកផងដែរថាកាលពីឆ្នាំទៅមិញឆាកប្រគុំតន្ក្រីរបស់
Rihanna នៅ Dallas ត្រូវបានភ្លើងលេបត្របាក់អស់ជាងពាក់កណ្ដាល៕
ដោយ៖ ម៉ូនីកា
ប្រភពពី៖ Idolator