Rihanna បានស្គាល់ក្តីស្រឡាញ់ និងអារម្មណ៍រំភើប ពីទស្សនិកជនរបស់នាង ក្នុងពេលសំដែង
Concert នៅបារាំង កាលពីថ្ងៃទី ២០ កក្កដា កន្លងទៅនេះ ។
បន្ទាប់ពីបញ្ចប់បទចំរៀងចុងក្រោយ ដែលមានចំណងជើងថា " Stay " រួចមក នាងបាននិយាយ
ទៅកាន់ទស្សនិកជនរបស់នាងថា នាងអរគុណ និង ស្រឡាញ់អ្នកទាំងអស់គ្នាណាស់ ។ គ្រាន់
តែនិយាយចប់ភ្លាម នាងស្រាប់តែស្រក់ទឹកភ្នែក យំភ្លាមៗនៅលើឆាកតែម្តង លាយឡំជាមួយ
ស្នូរសំលេងទះដៃ អបអរសាទរដល់នាង ។ បន្ទាប់ពីយំអស់មួយសន្ទុះ នាងក៏បាននិយាយបន្តថា
នាងមិនជឿខ្លួនឯងសោះថានាងយំ ព្រោះតែទស្សនិកជនទាំងអស់ បានគាំទ្រនាង ហើយនាង
និយាយពាក្យអរគុណជាច្រើនដង ទៅទស្សនិកជនរបស់នាង ។
Rihanna នឹងបញ្ចាប់ការសំដែង Concert Diamond Tour អឺរ៉ុបនៅថ្ងៃទី ២៨ កក្កដា នៅប្រទេស
ហ្វាំងឡង់ ៕
ដោយ ៖ លីលី
ប្រភព ៖ k14