CamNews

តារា 

Rihanna នាំអោយមានហេតុផល ដែលគេគិតថា Cristiano Ronaldo គឺជាខ្ទើយ ?

ដោយសារតែពាក្យរបស់ Rihanna ប៉ុន្មានម៉ាត់ ធ្វើអោយអ៊ីនធើណេតរំជើបរំជួល ធ្វើអោយគេ
ដាក់ Ronaldo ជាប្រធានបទចំបង ថាតើកីឡាករ Ronaldo ជាភេទអ្វី ។

ដូចដែលយើងបានដឹងហើយថា Cristano Ronaldo ជាអ្នកគាំទ្រដ៏ធំម្នាក់ របស់ Rihanna មិន
ត្រឹមតែប៉ុណ្ណោះ ពួកគេទាំងពីរ ក៏ជាមិត្តភក្តិដ៏ជិតស្និតផងដែរ ។ គេអាចដឹងបាន ទៅតាមរឿង
មួយចំនួនដែលថាពួកគេ ជិតស្និតជាមួយគ្នា ដូចជាពេលបញ្ចប់រដូវកាលភ្លាម Ronaldo ក៏ជិះ
យន្តហោះទៅមើល Concert របស់ Rihanna នៅប្រទេសកំណើត ប័រទុយហ្កាល់ ដើម្បីរក្សា
មិត្តភាព ។

ទោះជាយ៉ាងណាក្តីថ្មីៗនេះ នៅក្នុងបទសំភាសន៍មួយ តារាចំរៀងស្រី Rihanna បាននិយាយថា
នាងមានមិត្តភក្តិជា មនុស្សស្រឡាញ់ភេទដូចគ្នា ច្រើនណាស់ តែនាងមិនរើសអើងឡើយ ។
ដោយសារតែ ពាក្យសំដីប៉ុន្មានម៉ាត់នេះ ធ្វើអោយគេគិតដល់ Ronaldo ដែលធ្លាប់មានពាក្យ
ចចាមអារ៉ាមថា Ronaldo ជាមនុស្សស្រឡាញ់ភេទដូចគ្នា ។ មិនត្រឹមតែប៉ុណ្ណោះ រឿងចំលែក
ដែលទើបតែកើតឡើង កាលពីខែមិនាកន្លងទៅនេះគឺ គណនីទំព័រ Facebook របស់ Ronaldo
បានបង្ហោះថា " I'm Gay " ដែលបានន័យថា " ខ្ញុំជាខ្ទើយ " ធ្វើអោយមានការភ្ញាក់ផ្អើលជាខ្លាំង
តែក្រោយមក ក៏បានដឹងថា គណនីរបស់ Ronaldo ត្រូបានគេ Hack ចូល ។ គេក៏ធ្លាប់ចាំបាន
ថា Ronaldo ស្លៀកពាក់ជាមួយនិង ខោខ្លីពណ៌ផ្កាឈូក ដែលជាពណ៌សំរាប់ស្រីនោះ ។



ទោះបីជាពាក្យចចាមអារ៉ាមខ្លាំងយ៉ាងណាក៏ដោយ ក៏ Ronaldo និងគូរស្នេហ៍ មិនខ្វល់ពីពាក្យ
ចចាមអារ៉ាមទាំងនោះដែរ ពួកគេនៅតែដើរលេងជាមួយគ្នា យ៉ាងសប្បាយរីករាយ ៕


ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: rihanna star singer entertainment ronaldo football