តើអ្នកមានអារម្មណ៍ថា ទទួលទានដំណេក មិនលក់ នៅពេលយប់មែនទេ? តើអ្នកដឹងពី
វិធីណា ដែលធ្វើឱ្យទទួលទានដំណេក ឆាប់លក់ ដែរ ឬទេ?
សូមកុំបារម្ភ ពីបញ្ហាទាំងអស់នេះ! ខាងក្រោមនេះ ជាវិធីសាស្រ្ត ដ៏មានប្រសិទ្ធិភាព មួយ
ចំនួន ដែលអាចជួយអ្នក ឱ្យឆាប់ទទួលទានដំណេក បានយ៉ាងប្រសើរ៖
១/ មុជ ឬ ត្រាំ ទឹកក្តៅឧណ្ឌៗ៖ អាចធ្វើឱ្យកោសិកាសាច់ដុំ របស់អ្នក ឆាប់សំរាក និង
បំផុសសីតុណ្ហភាពក្នុងខ្លួន ឱ្យស្ថិតនៅថេរ ដែលធ្វើឱ្យមានអារម្មណ៍ថា ធូរស្បើយ និង
ឆាប់ទទួលទានដំណេក។
២/ ការបន្ធរអារម្មណ៍៖ នេះ គឺជាវិធី ដ៏សាមញ្ញបំផុត នៅពេលដែលអ្នក ចូលក្នុងបន្ទប់
ទទួលទានដំណេក សូមបិទភ្លើង ឬ ពន្លឺផ្សេងៗ ដែលមាននៅក្នុងបន្ទប់។ បន្ទាប់មក
ដកដង្ហើម វែងៗ មួយៗ ចំនួន ៤ ដង រហូត ដល់មានអារម្មណ៍ថា ធូរស្បើយ អ្នកនឹង
ទទួលទានដំណេក បានយ៉ាងស្រួល ដោយមិនដឹងខ្លួន៕
ដោយ៖ វណ្ណៈ
ប្រភព៖ womansday