CamNews

សុខភាព 

របៀបធ្វើឱ្យស្បែករបស់អ្នកស្រស់ថ្លាឡើងវិញក្រោយរដូវក្ដៅ

ជាគោលការណ៍ គន្លឹះក្នុងការធ្វើឱ្យស្បែករបស់អ្នកស្រស់ថ្លាឡើងវិញ ក្រោយរដូវក្ដៅ គឺត្រូវអនុវត្ដការលាងសម្អាតបំបាត់ជាតិកខ្វក់ឱ្យបានហ្មត់ចត់ ដែលបន្ថែមជាតិសំណើមគ្រប់គ្រាន់ដល់ស្បែក ។ ដើម្បីអនុវត្ដវិធីនេះ អ្នកគួរប្រើរូបមន្ដធម្មជាតិធ្វើដោយដៃ និងទៅទទួលសេវា នៅហាងសាឡន ។



វិធីអនុវត្ដ៖

ü  សម្អាតភាពកខ្វក់ពីមុខរបស់អ្នក ដោយការធ្វើម៉ាស់បិទមុខ ជាមួយនឹងគ្រឿងផ្សំធម្មជាតិ ។

ü  តើស្បែករបស់អ្នកខូចខ្លាំង ហើយអ្នកចង់ឱ្យស្បែករបស់អ្នកស្រស់ថ្លាឡើងវិញមែនទេ? សូមជ្រើសរើសយកវិធីបកស្បែក ដែលមានប្រសិទ្ធភាពបំផុត

ü  ការបញ្ជ្រាបសំណើមយ៉ាងល្អិតល្អន់ដល់ស្បែកជាមួយក្រែមផ្ដល់សំណើម ដែលលាបឱ្យបានច្រើនដង ក្នុងមួយថ្ងៃ អាចធ្វើឱ្យស្បែកល្អប្រសើរឡើងវិញ ។ តែទោះយ៉ាងណា ក្រែមផ្ដល់សំណើម ពេលខ្លះ ក៏ប្រើទៅគ្មានប្រសិទ្ធភាពដែរ ។  ដូច្នេះ សូមប្រើម៉ាស់ ដែលធ្វើដោយដៃបែបធម្មជាតិ និងពិសាទឹកឱ្យបានយ៉ាងតិច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២ លីត្រក្នុងមួយថ្ងៃ ។

ម៉ាស់សម្អាតជាតិកខ្វក់ពីផ្ទៃមុខគឺជាការលាយបញ្ចូលគ្នានូវស៊ុតចំណែកសមួយគ្រាប់ និងទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ ។ សូមលាបសមាសធាតុផ្សំនេះ លើមុខរបស់អ្នក និងទុកវាឱ្យជ្រាបលើផ្ទៃមុខរយៈពេល ១៥ នាទី រួចលាងជម្រះជាមួយនឹងទឹកក្ដៅឧណ្ហៗ ។ អ្នកនឹងត្រូវលាបវា ឱ្យបានរយៈពេល ៣ សប្ដាហ៍ គឺត្រូវលាប ៣ ដង នៅសប្ដាហ៍ទី ១ លាប ២ ដង នៅសប្ដាហ៍ទី២ និង ១ ដង នៅសប្ដាហ៍ទី៣ ។

លើសពីនេះទៀត អ្នកក៏អាចអនុវត្ដវិធីបកស្បែកនៅផ្ទះបែបងាយៗផងដែរ ។ វិធីដ៏សាមញ្ញបំផុត តម្រូវឱ្យអ្នកប្រើ Oatmeal ២ ស្លាបព្រាកាហ្វេ និងគ្រាប់អាល់ម៉ិនកិនម៉ត់ ១ ស្លាបព្រាកាហ្វេ ។ លាយគ្រឿងផ្សំទាំងពីរមុខនេះបញ្ចូលគ្នា ជាមួយនឹងទឹកក្ដៅឧណ្ហៗឱ្យកើតជាល្បាយ ។ សូមលាបវាលើផ្ទៃមុខ ទុកវានៅលើមុខឱ្យបាន ១៥ នាទី  បន្ទាប់មកត្រូវជូតមុខជម្រះវាដោយ ក្រដាសជូតមាត់ ជ្រលក់ទឹកក្ដៅឧណ្ហៗ ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ steptohealth