សត្វទន្សាយមួយក្បាល ដែលមានឈ្មោះថា Ralph អាយុ ៤ឆ្នាំ រស់នៅទីក្រុង Sussex ប្រទេស
អង់គ្លេស បានដណ្តើមបានរហស្សនាមជា សត្វទន្សាយដែលធំជាងគេបំផុត នៅលើពិភពលោក
ដោយមានទម្ងន់រហូតដល់ជាង ២០ គ.ក។ តាមដឹង ចាប់ពីវាមានអាយុជិត ១ឆ្នាំ Ralph មានទម្ងន់
ធ្ងន់ជាង កូនក្មេងអាយុ ៣ឆ្នាំទៅទៀត។
វាគឺជាកូនទន្សាយមួយ ក្នុងចំណោមកូនទន្សាយទាំង ៣២ក្បាល របស់មេទន្សាយ Amy។ Ralph
មានទម្ងន់ធ្ងន់ដូច្នេះ គឺវាកាត់ទៅតាមមេ Amy និង បា Roberto របស់វា។ ទាំងមេ បា និងបងប្អូន
របស់ Ralph សុទ្ធតែទទួលបានរហស្សនាម "ទន្សាយទម្ងន់ធ្ងន់បំផុត លើពិភពលោក" ប៉ុន្តែចុង
ក្រោយ ពួកគេទាំងនោះ មិនអាចរក្សាតំណែងនេះបានទេ ដោយសារទម្ងន់ដ៏ធ្ងន់របស់ Ralph ។
Ralph បានរក្សាតំណែងរបស់ខ្លួនរហូតដល់ឆ្នាំ ២០១០។ ពេលនោះ បងប្អូនរបស់ Ralph ដែល
មានឈ្មោះថា Darius ក៏ដណ្តើមតំណែងនេះបាន។ ប៉ុន្តែសំរាប់ពេលបច្ចុប្បន្ននេះ Ralph បាន
បំបែកឯកត្តកម្មពី Darius បានមកវិញ ជាមួយទម្ងន់ ២២,៧ គ.ក និងប្រវែង ៩០ ស.ម។
របបអាហាររបស់ Ralph មិនមានអ្វីផ្លាស់ប្តូរច្រើនទេ ពីមួយឆ្នាំទៅមួយឆ្នាំ។ អាហារជាប្រចាំថ្ងៃ
របស់វារួមមាន៖ ស្ពៃក្តោប ផ្កាខាត់ណា ពោត ត្រសក់ ការ៉ុត ផ្លែប៉ោម នំបុ័ងខ្មៅ នំប្រៃ ល្ពៅ និង
គ្រាប់ធញ្ញជាតិមួយចំនួនទៀត។
បើតាមការបញ្ជាក់ពីអ្នកស្រី Grant បច្ចុប្បន្ន Ralph មិនអាចធំជាងនេះទៀតទេ។ អ្នកស្រីសង្ឃឹមថា
វានឹងនៅរក្សាបាន រហស្សនាមជាទន្សាយធំបំផុតលើលោក បានយូរអង្វែង៕
ដោយ៖ សិលា
ប្រភព៖ K14