កូនចិញ្ចឹម ដែលមានសាច់ឈាមជាខ្មែរ ដែលត្រូវបាន Angelina Jolie សុំសិទ្ធិយក ទៅចិញ្ចឹមនោះ ឥលូវធំធាត់ មានរាងសង្ហារ ដូចតារាហើយ ដែលគេមានឈ្មោះធា Maddox Jolie-Pitt ។ នៅក្នុង កម្មវិធី សម្ភោធរឿង Maleficent នៅហូលីវូដ រដ្ឋកាលីហ្វ័រញ៉ា Angelina បានប្រាប់រឿងសំងាត់ របស់ Maddox មួយទៅសារព័ត៌មាន ។
Angelina ប្រាប់ថា Maddox ចេះមានស្នេហាហើយ ក៏កំពុងតែទាក់ទង គ្នាផងដែរ ដែលនារីម្នាក់នោះ គឺជាជនជាតិអង់គ្លេស ។ Angelina ថែមទាំងបាន សរសើរថា Maddox រើសបានស្រីដែលខ្លួនពេញ ចិត្តល្អណាស់ ហើយនាងពិតជាស្អាត និងមានអត្តចរិតល្អ ។ មិនត្រឹមតែមិនជំទាស់ និងការមាន ស្នេហាក្នុងវ័យក្មេង ប៉ុណ្ណោះទេតែ Angelina ថែមទាំងគាំទ្រ Maddox ទៀតដោយតែងតែ ទៅលេង ប្រទេសអង់គ្លេស ដើម្បីកុំអោយ Maddox និងមិត្តស្រីបែកពីគ្នា យូរពេក ។
ចំជាអស្ចារ្យ និងសំណាងមែន Maddox ដែលបានឱពុកម្តាយជា Angelina Jolie និង Brad Pitt ។ Maddox គឺជាកូនចិញ្ចឹមទី ១ និងជាកូនច្បងគេ ផងដែររបស់ គ្រួសារតារាល្បីនេះ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ dailymail