ព័ត៌មានកំសាន្ត ៖ តារាហូលីវូដ នាង Angelina Jolie បានបង្ហាញឲ្យឃើញនូវភាពឯកោ និងទុកលំបាកយ៉ាងខ្លាំង ក្រោយពីបែកបាក់ពីស្វាមី លោក Brad Pitt ។
តារាស្រីវ័យ ៤១ ឆ្នាំរូបនេះ ត្រូវបានរាយការណ៍ថា នាងពិតជាពិបាករស់នៅយ៉ាងខ្លាំង នៅពេលដែលជីវិតរបស់នាង គ្មានស្វាមី Brad Pitt នៅក្បែរ ហើយនាងពិតជាមានអារម្មណ៍ថាឯកាយ៉ាងខ្លាំង ។
អ្នកម្តាយដែលមានកូនប្រុសស្រីគួរឲ្យស្រលាញ់ដល់ទៅ ៦ នាក់រូបនេះ បានធ្វើុពុតថា ខ្លួនពិតជារឹងមាំដោយការរស់នៅគ្មានស្វាមី សំខាន់មានកូនរបស់នាងនៅក្បែរ ប៉ុន្តែធាតុពិតមិនមែននោះឡើយ ។
ប្រភពដដែលបានបញ្ជាក់ថា Angelina Jolie គ្មានសូម្បីតែមិត្តជិតដិត ដូច្នេះហើយទើបធ្វើឲ្យនាងនឹកអតីតស្វាមីយ៉ាងខ្លាំង នឹកគ្រប់ពេលដែលពួកគេនៅជាមួយគ្នា នឹកពេលវេលាល្អៗដែលបានឆ្លងកាត់ នឹកការសន្ទានជាមួយគ្នា និងរឿងផ្សេងៗជាច្រើនទៀត ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ hollywoodlife