Kangaroo ដែលជាសត្វព្រៃមួយប្រភេទដែលមានគ្រោះថ្នាក់បំផុតមួយនៅអូស្ដ្រាលី ទើបត្រូវបាន
មនុស្ស “ប្រដៅ” ឱ្យស្គាល់សណ្ដាប់ដៃ ចំពោះអំពើដែលវាធ្វើទៅលើសត្វសុនក។
អូស្ដ្រាលីគឺជាកន្លែងដែលពោរពេញដោយគ្រោះថ្នាក់។ តាមការសិក្សាស្រាវជ្រាវ អ្វីៗស្ទើរតែទាំង
អស់នៅប្រទេសនេះ អាចសម្លាប់អ្នកបាន ហើយពិតណាស់ វាក៏អាចមានគ្រោះថ្នាក់ដល់សត្វ
សំណព្វរបស់អ្នកផងដែរ។
នៅក្នុងវីដេអូមួយដែលទើបត្រូវបានគេបង្ហោះកាលពីពេលថ្មីៗនេះ បង្ហាញថា បុរសម្នាក់បាន
ឃើញសត្វ Kangaroo កំណាចមួយក្បាលកំពុងច្របាច់កសត្វសុនក ដោយមិនដឹងមួយណាបង្ក
ជម្លោះមុន។
សត្វ Kangaroo នេះ មើលទៅមុខមាត់វាដូចជាស្លូត ប៉ុន្តែ កាយវិការរបស់វា ពិតជាគួរឱ្យខ្លាច។
ប៉ុន្តែ សំណាងល្អណាស់ដែលម្ចាស់សុនកនៅក្បែរនោះ រត់ទៅជួយទាន់ពេល។
នៅពេលឃើញគូសត្រូវមកដល់ សត្វ Kangaroo ក៏បានលែងសត្វសុនក ហើយឈត្រង់ខ្លួនដោយ
ជើងពីរ ដើម្បីត្រៀមប្រយុទ្ធ។ ប៉ុន្តែ មិនទាន់បញ្ចេញក្បាច់គុនផង សត្វ Kangaroo ក៏ត្រូវបុរស
ម្ចាស់សុនក ដាក់មួយដៃកណ្ដាលមុខ។ បន្ទាប់ពីបានដាល់មួយដៃ បុរសនេះក៏បានដកថយបន្តិច
ចំណែក Kangaroo ក៏ឈរនៅនឹងកន្លែងបន្តិច ហើយរត់ចូលទៅក្នុងព្រៃ។ ការប្រយុទ្ធនេះ បាន
បញ្ចប់ដោយជោគជ័យបានទៅលើបុរសក្លាហាន។
ប៉ុន្តែ បើនៅតែបន្តប្រយុទ្ធ នោះគេជឿថា បុរសនេះនឹងត្រូវរបួសធ្ងន់មិនខាន ព្រោះថា Kangaroo
នឹងប្រើជើងដ៏ខ្លាំងទាំងពីររបស់វា ដើម្បីទាត់។ យោងតាម National Gragraphic ជាមួយនឹងជើង
ក្រោយដ៏ខ្លាំង ការទាត់របស់ Kagaroo អាចនឹងធ្វើឱ្យគូប្រកួតបាក់ឆ្អឹង ឬបាត់បង់ជីវិតភ្លាមៗ។
ប្រែសម្រួល ៖ តារា
ប្រភព ៖ People/YouTube