CamNews

ប្លែកៗ 

បែបនេះទើបហៅថាចម្លែក! ម្ដាយចុងយកកូនស្រីប្រពន្ធ មុនរបស់ប្ដី មកធ្វើជាប្រពន្ធ បន្ទាប់ពីប្ដីបានស្លាប់

ស្រ្ដីម្នាក់រស់នៅក្នុងប្រទេសអាហ្សង់ទីន បានសម្រេចចិត្តយកកូនស្រីប្រពន្ធមុនរបស់ប្ដី មកធ្វើ
ជាប្រពន្ធ បន្ទាប់ពីប្ដីបានស្លាប់។

អត្តសញ្ញាណរបស់ស្ដ្រីទាំងពីររូបនេះ ក៏ត្រូវបានគេរក្សាការសម្ងាត់ ដើម្បីធានាដល់សិទ្ធិ
ឯកជន


ហេតុការណ៍នេះបានកើតឡើងចំពោះស្ដ្រីវ័យ ៣៣ឆ្នាំ សុំមិនបញ្ចេញឈ្មោះ រស់នៅក្នុងក្រុង
Rosario ប្រទេសអាហ្សង់ទីន។ ពេលប្ដីរបស់នាងបានស្លាប់កាលពីឆ្នាំ ២០១០ បុរសនេះបាន
បន្សល់ទុកកូនស្រីប្រពន្ធមុនរបស់ខ្លួន មានអាយុ ៣២ឆ្នាំ។

ទំនាក់ទំនងរវាងម្ដាយចុង និងកូនស្រី មានភាពល្អប្រសើរ ដោយសារអ្នកទាំងពីរមានអាយុ
ប្រហាក់ប្រហែលគ្នា និងមានចំណង់ចំណូលចិត្តដូចគ្នា។ ទំនាក់ទំនងនេះកាន់តែជិតស្និទ្ធ
បន្ទាប់ពីបុរសជាប្ដី និងជាឪពុក បានបាត់បង់ជីវិត។

អ្វីដែលគួរនិយាយ គឺថា ទំនាក់ទំនងនេះមិនមែនត្រឹមតែជាទំនាក់ទំនងរវាងម្ដាយចុង និងកូន
ស្រីនោះទេ ព្រោះវាបានក្លាយទៅជារឿងស្នេហា។ គូស្នេហ៍នេះ ថែមទាំងបានសម្រចចិត្តរៀប
ការជាមួយគ្នាទៀតផង។

អ្នកទាំងពីរបានដាក់ពាក្យសុំរៀបការជាមួយគ្នា ប៉ុន្តែ ត្រូវបានបដិសេធ ព្រោះតែបញ្ហាផ្លូវច្បាប់ ដែលហាមមិនឱ្យមានការរៀបការរវាងកូនស្រី និងឪពុកម្ដាយ។ ប៉ុន្តែ ស្ដ្រីជាម្ដាយចុង បាន
ដាក់ពាក្យប្ដឹងទៅតុលាការ ដោយអះអាងថា ច្បាប់បានបំពានលើសិទ្ធិមានសុភមង្គលរបស់
ពួកគេ។

ចុងក្រោយ ការខិតខំរបស់គូស្នេហ៍នេះ បានទទួលជោគជ័យ នៅពេលចៅក្រម Ricard Dutto
យល់ព្រមអនុញ្ញាតឱ្យ “ម្ដាយ និងកូនស្រី” បានរៀបការ និងប្រកាសថាច្បាប់ដែលហាមមិន
ឱ្យរៀបការគឺផ្ទុយពីរដ្ឋធម្មនុញ។

បច្ចុប្បន្ន ស្ដ្រីទាំងពីរនាក់នេះ កំពុងតែមានគម្រោងរៀបការជាមួយគ្នានៅចុងឆ្នាំ ២០១៦នេះ។
ប៉ុន្តែ អត្តសញ្ញាណរបស់ស្ដ្រីទាំងពីររូបនេះ ក៏ត្រូវបានគេរក្សាការសម្ងាត់ ដើម្បីធានាដល់សិទ្ធិ
ឯកជន៕

ប្រែសម្រួល ៖តារា
ប្រភព ៖ WWWN


Tags: ម្ដាយរៀបការជាមួយកូនស្រី ប្លែក អាហ្សង់ទីន