CamNews

តារា 

សុន ស្រីពេជ្រ នឹកផ្ទះពេក ទ្រហ៊ោយំ នៅអាមេរិក

អាមេរិក៖ តារាចម្រៀង របស់ផលិតកម្មរស្មីហង្សមាស និងក្រសួងទេសចរណ៍ សុន ស្រីពេជ្រ
ជាតារាបែបប្រជាប្រិយ កំពុងពេញនិយម ហើយ កំពុងសប្បាយកើបប្រាក់ នៅទឹកដីសម្បូរដុល្លារ នឹងទទួលបានគាំទ្រយ៉ាងច្រើនក្រាស់ក្រែល ពីសំណាក់បងប្អូនខ្មែរដែលរស់នៅទីអាមេរិក ធ្វើឲ្យ
នាងមានអារម្មណ៍ថា កក់ក្ដៅ មិនសូវនឹកនាដល់ផ្ទះសម្បែងប៉ុន្មានទេ ។ តែយ៉ាងណានាងនៅតែ
មិនអាចទប់អារម្មណ៍ បាននៅពេលឃ្លាត ឆ្ងាយ ពីផ្ទះសម្បែង ដែលជាគ្រួសារដ៏ធំនឹងមានមនុស្ស
ម្នាអ៊ូរអរ ពេញផ្ទះពិសេសក្មួយៗនាង ដែលរត់លេងពេញផ្ទះបង្កើតជាសំណើចក្អាកក្អាយ  ។

ប្រភពពីបងប្អូនខ្មែរ នៅសហរដ្ឋអាមេរិក បានរៀបរាប់ប្រាប់ LookingTODAY ថា សុន ស្រីពេជ្រ
ជាមនុស្សរួសរាយណាស់ តែនាងហាក់ភ្លឹកៗ នឹងគិតអ្វីម្យ៉ាង ពិសេសនាងហាក់ដូចជា នឹកនាដល់
ផ្ទះសម្បែងខ្លាំងណាស់ ដូចនេះហើយ បងប្អូនខ្មែរនៅទីនោះតែងនាំនាង ធ្វើអ្វីសប្បាយៗ នាំឲ្យនាង
មានស្នាមញញឹមឡើងវិញ តែស្នាមញញឹមនោះនឹងបាត់ទៅវិញ ពេលនាង នៅម្នាក់ឯង ហើយតែង
តែលួចយំ ព្រោះនាងបែក ពីផ្ទះយូរពេក ។ ម្យ៉ាង សុន ស្រីពេជ្រ មិនដែលឃ្លាតពីផ្ទះយូរបែបនេះ
ទេ ។

បងប្អូនខ្មែរនៅទីនោះស្រលាញ់អាណិត សុន ស្រីពេជ្រ ណាស់ ព្រោះនាងខុសពីតារាដទៃទៀត
ខណៈពួកគេ គ្រាន់តែបានមកជាន់ទឹកដីអាមេរិកក៏ សប្បាយភ្លើតភ្លើនភ្លេចខ្លួន តែនាងពិតជាតារា
ចម្រៀងខ្មែរល្អម្នាក់គួរឲ្យសរសើរ  ដែលមិនរំភើបនឹងដុំ ប្រាក់នឹងភាព ស៊ីវិល័យនៃសំភារនិយម
នោះឡើយ។

តារាចម្រៀងស្រគត់ស្រគំ សុន ស្រីពេជ្រ បានសារស័ព្ទពីសហរដ្ឋអាមេរិកប្រាប់ LookingTODAY
  ថា នាងនឹកផ្ទះ រហូតដល់ថ្នាក់គេងយំពិតមែន ព្រោះមិនដែលបែកផ្ទះយូរបែបនេះទេ ។ នាង
ទទួលស្គាល់ថាបងប្អូនខ្មែរ យើងនៅទីនោះ រួសរាយខ្លាំងណាស់ ហើយពួកគាត់ចិត្តល្អ ចេះស្រ
លាញ់គ្នាណាស់ ។ នាងនៅតែនឹកផ្ទះ នឹកឪពុកម្ដាយរបស់នាង ដែលធ្លាប់តែឃើញ មុខព្រឹក
ល្ងាចៗ ប៉ុន្តែពេលនេះនាងមិនបានជួបពួកគាត់ដូចមុនទេ បានត្រឹមជួបតាមទូរស័ព្ទប៉ុណ្ណោះ ។

ទោះបីជាយ៉ាងណា ការសម្ដែង និងច្រៀងរាំពីសំណាក់តារាខ្មែរ ក៏ដូចជាពីសំណាក់តារាចម្រៀង
សុន ស្រីពេជ្រ ត្រូវបានគេដឹងថា នឹងត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៩ ខែមេសា
ឆ្នាំ២០១៣ នេះហើយ ពោលគឺក្រោយឱកាសបុណ្យចូលឆ្នាំថ្មីរួចរាល់ ៕

Photo by LookingTODAy

Photo by LookingTODAy

Photo by LookingTODAy

Photo by LookingTODAy

Photo by LookingTODAy

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: son sreypich entertainment singer khmer star