CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមគ្រួសារ ជនរងគ្រោះ MH370 អំពាវនាវ សាធារណជន នូវមូលនិធី ដើម្បីធ្វើការ ស៊ើបអង្កេត ដោយខ្លួនឯង

ព័ត៌មានអន្តរជាតិ ៖ រហូតមកដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០១៤ នេះ វាកន្លងផុតទៅរយៈពេល ៣ខែ និង មួយថ្ងៃហើយ ដែលជើងហោះហើរម៉ាឡេស៊ី  MH370 បានបាត់ខ្លួនទៅប្រកប ដោយ ភាព អាថ៌កំបាំងជា ទីបំផុត ព្រោះសូម្បីតែទីតាំងបាត់ខ្លួនថា នៅទីណា ក៏គ្មាននរណាអាចសន្និ ដ្ឋាន ដឹងដែរមកដល់ពេល នេះ ។

ថ្មីៗនេះ ក្រុមគ្រួសារ សាច់ញាតិ នៃអ្នកដំណើរ  ដែលបាត់ខ្លួន ប្រមាណជាង ២៣០នាក់ ទៅជា មួយ ជើង ហោះហើរ MH370 នោះ បានរៃអង្គាសប្រាក់ផ្ទាល់ខ្លួន  របស់ពួកគេប្រមាណ ៥លាន ដុល្លារសហរដ្ឋអា ម៉េរិក ជាជំនួយដល់ការរុករកយន្តហោះខាងលើ   ។ យ៉ាងណាក៏ដោយ ប្រតិ បត្តិការ រុករក ហាក់មិនទាន់ ទៅណាឆ្ងាយ ពីមហាសមុទ្រឥណ្ឌាភាគខាងត្បូងឡើយ ទោះបីជា កន្លងមក ពុំមានសញ្ញាណាមួយពី យន្តហោះ ត្រូវបានរកឃើញនោះ ។

ប្រតិបត្តិការរុករក ត្រូវបានពន្យារពេលជាបណ្តោះអាសន្ន   កាលពីចុងខែឧសភា កន្លងទៅនេះ បន្ទាប់ពី ការស្រាវជ្រាវទឹកជ្រៅបានទទួលបរាជ័យ    ។  មូលហេតុនេះហើយទើបក្រុមគ្រួសារ ជនរងគ្រោះ បានមូល មតិគ្នា ប្រមូលនូវប្រាក់ឧបត្ថម្ភ  ដើម្បីលើកទឹកចិត្តដល់ក្រុមរុករក ក្រែង បានបន្តបេសកកម្ម រហូតរក ឃើញយន្តហោះដែលកំពុងបាត់ខ្លួន ។

អ្នកដឹកនាំ  មូលមតិគ្នាខាងលើនេះ បានឲ្យដឹងថា “អាថ៌កំបាំង ដូចនេះ គឺមិន ធ្លាប់កើតមានទេ ក្នុងប្រវត្តិសាស្ត្រ នៃអាកាសចរណ៍ ហើយយើងត្រូវតែបង្កើត ជាសហគមន៍រួមគ្នាមួយដែលស្ថិត ក្នុង គោលដៅស្វែងរកការពិត ទាំងយន្តហោះ និងអ្នកដំណើរ  បើនរណាម្នាក់ដឹងថា យន្តហោះ នៅទីណានោះ ថវិកាទាំងអស់នឹងផ្តល់ជូនជននោះដើម្បីស្វែងរកការពិត ” ៕

ប្រែសម្រួលដោយ ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ & ដើមអម្ពិល


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States MH370