បុរសជនជាតិចិនម្នាក់បានធ្វើការតវ៉ាក្រុមហ៊ុន KFC ពីលក្ខខណ្ឌអនាម័យ ដោយទិញ
អាហារប្រអប់ KFC ចំនួន ២០០០ប្រអប់ ដាក់តំរៀបគ្នានៅពីមុខហាង។ ការតំរៀបអាហារ
ដ៏ច្រើននៅពីមុខហាងបែបនេះគឺដើម្បីធ្វើឲ្យមានការរាំងស្ទះដល់ដំណើរការលក់។
ដោយសារតែបានឃើញ បុគ្គលិក KFC បានធ្វើមាន់ស៊ាំងវិច ដោយមិនបានពាក់ស្រោម
ដៃឲ្យបានត្រឹមត្រូវ លោក Yang ដែលជាអ្នកជំនួញនៅក្រុងប៉េកាំង បានចំនាយលុយ
ចំនួន១៤០ ០០០ យន់ ទិញអាហារ ២០០០ប្រអប់មកតំរៀបនៅពីមុខហាង តែត្រូវបាន
ហាង KFC ដឹងពីគោលបំណងលោក រួចក៏បដិសេធមិនព្រមលក់ឲ្យ ក្រោយពីលោក បាន
ទិញចំនួន ២២ប្រអប់មក។
ចំណែកឯនាយកហាង KFC វិញបាននិយាយថា វាជារឿងធម្មតាទេដែលបុគ្គលិកលោក
ពេលខ្លះភ្លេចពាក់ស្រោមដៃ ព្រោះតែមានភ្ញៀវចូលច្រើនពេកនៅពេលល្ងាច ប៉ុន្តែពួកគេ
ទាំងអស់គ្នាសុទ្ធតែបានលាងសំអាតដៃដោយទឹកអនាម័យពិសេស ដូច្នេះអាហារធានាថា
មិនមានមេរោគឡើយ។
នៅថ្ងៃទី ៤ កញ្ញា លោកអគ្គនិយក KFC ប្រចាំប្រទេសចិន បានប្រកាស់ជាផ្លូវការឲ្យបុគ្គលិក
KFC គ្រប់គ្នាពាក់ស្រោមដៃពេលធ្វើការ បើមិនដូច្នោះទេ នឹងទទួលបានការស្តីបន្ទោស តែ
មិនត្រូវបានដេញចេញឡើយព្រោះពួកគេបានលាងដៃស្អាតជាមួយទឹកអនាម័យរួចហើយ៕
ដោយ៖ តុលា
ប្រភព៖ chinasmack