CamNews

ភាពយន្ត 

Krampus បទពិសោធន៍ថ្មី សំរាប់ថ្ងៃបុណ្យណូអែលដ៏ព្រឺព្រួច (Trailer Inside)

ភាពយន្ត ៖ ថ្ងៃបុណ្យណូអែលដែលនរណាៗក៏ទន្ទឹងរង់ចាំនូវភាពសប្យាយរីករាយ ភ្លើងពណ៌ចំរុះ នោះ បានប្រែក្លាយទៅជាការឆ្លងកាត់ដ៏ឃោរឃៅមួយទៅវិញ  ។  ឆ្នាំនេះ Krampus នឹងនាំ ទស្ស និកជនដែលនិយមចូលចិត្តមើលរឿងបែបរ៉ូំមេទិចនៅថ្ងៃបុណ្យណូអែល ឲ្យមកដកពិសោធន៍នូវ ខ្សែភាពយន្តបែបភ័យរន្ធត់វិញម្តង។ Krampus សាច់រឿង និយាយអំពីក្មេង   ប្រុសម្នាក់ដែល មិន មានភាពសប្បាយរីករាយជាមួយនឹងការជួបជុំគ្រួសារនៅថ្ងៃបុណ្យណូអែល  នោះទេ ហើយបាន ធ្វើការប៉ងប្រាថ្នាឲ្យបុណ្យណូអែលឆ្នាំនេះខុសពីឆ្នាំមុនៗ ដែល   ជាហេតុដែលធ្វើឲ្យមានរឿង អា ក្រក់កើតឡើងចំពោះគ្រួសាររបស់ក្មេងប្រុសនោះ។

Krampus ត្រូវបានគេស្គាល់ថាជាព្រលឹងខ្មៅមួយ   របស់ តាណូអែល ហើយវាមិន មែនមក ចែក រំលែកនោះទេប៉ុន្តែគឺមកទាមទារយក។ Krampus ត្រូវបានដឹកនាំដោយលោក Michael Dough - erty ដែលធ្លាប់បានទទួលជោគជ័យយ៉ាងខ្លាំងនៅក្នុងរឿង Trick ‘r Treat ម្តងរួចមកហើយ។

តើអ្នកគិតថាគ្រួសាររបស់ក្មេងប្រុសនេះ   អាចឆ្លងផុតថ្ងៃបុណ្យណូអែលដ៏អាក្រក់បានដែលរឺទេ?​​  កុំភ្លេចមកទស្សនារឿង Krampus​ នៅគ្រប់រោង  ភាពយន្តចាប់ពីថ្ងៃទី ១០ ធ្នូ ២០១៥​នេះតទៅ។

ទស្សនា Trailer នៅទីនេះ


ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទងនឹងភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.face book.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ៕

ប្រភព ៖ Westec Media Limited


Tags: Westec Hollywood movie Disney Sony Legend Major cineplex Krampus