CamNews

តារា 

ស្របពេលតារាល្បីៗដើរលេងនៅខេត្ត ឬនៅក្រៅប្រទេស Nadech បែរជាធ្វើរឿងសាមញ្ញបំផុត!!

ថៃ ៖ នៅក្នុងទិវាសង្រ្គានដែលទើបតែកន្លងផុតទៅនេះ តារាល្បីៗជាច្រើនរបស់ប្រទេសថៃបាននាំគ្នាធ្វើដំណើរកំសាន្តទៅសមុទ្រ ទៅក្រៅប្រទេសជាមួយនិងគូស្នេហ៍ ឬក្រុមគ្រួសាររបស់ពួកគេ ។

ឥលូវនេះយើងក្រលេកមកមើលជីវីតសាមញ្ញរបស់ កំពូលតារាសម្តែងថៃ លោក Nadech Kugimiya វិញម្តង លោកមិនបានទៅណាឆ្ងាយនោះទេ ពោលគឺនៅលេងទឹកនៅក្នុងទីក្រុងបាំងកកតែម្នាក់ឯង ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

ក្នុងនោះផងដែរ តារាសម្តែងវ័យ ២៦ ឆ្នាំរូបនេះ បានព្យាយាមលាក់បាំងភាពជាតារាល្បីរបស់ខ្លួនដោយពាក់ម៉ាស់ទៅលេង ប៉ុន្តែនៅតែមានមនុស្សជាច្រើនចងចាំលោក ព្រោះតែរូបរាងសង្ហា​របស់តារាសម្តែងរូបនេះ​ ។ ទទ្ទឹមនឹងនេះផងដែរ ពួកគេបានសូម Nadech Kugimiya ថតរូប ប៉ុន្តែលោកមិនបានដោះម៉ាស់ចេញនោះទេ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Nadech Kugimiya Yaya Urassaya