CamNews

តារា 

សោភ័ណ្ឌ លីនដា រំឭក​រឿង​ស្នេហា ឈឺ​ចាប់ មិន​​គួរ​​ដើរ​ផ្លូវ​ខុស ចោល​​គ្រាប់​ពេជ្រ មក​រើស​យក​ដុំ​ថ្ម

(ភ្នំពេញ)៖តារាសម្តែងស្រីតូចច្រឡឹង កញ្ញា សោភណ្ឌ លីនដា កន្លងមកមហាជនបានដឹង​ ស្ទើរ​គ្រ​ប់​គ្នាហើយថា នាងជាតារាស្រីមួយរូបរបស់ខ្មែរ តែអភ័ព្វរឿងស្នេហាបែកបាក់​ ជាបន្តបន្ទាប់។ មិន​តែ​ប៉ុណ្ណោះ ​ក៏បានក្លាយជាវិបត្តិផ្លូវចិត្ត ឈឺ​ចាប់យ៉ាងធ្ងន់ធ្ងរបំផុត សម្រាប់​សម្រាប់ជីវិតរបស់នាង។ ខណៈបុរសដែលខ្លួនស្រឡាញ់ហើយ គិតថាអាចនឹងផ្តល់ភាពកក់ក្តៅ សុខសាន្តរស់នៅជាមួយគ្នា នាថ្ងៃអនាគត ត្រូវផិតក្បត់ក្រោយខ្នង លួចមានស្រីផ្សេងនោះ។

ដោយសារធ្លាប់ឆ្លងកាត់ ​​ភាពឈឺចាប់ជាមួយរឿងស្នេហានេះ ទើបធ្វើឲ្យជីវិតរបស់តារាស្រី កញ្ញា សោភ័ណ្ឌ លីនដា ហ៊ានពោលពាក្យថា «ខ្លាចហើយប្រុសៗ ព្រោះភាពជូរចត់ទាំង​ប៉ុន្មាន ​​បានផ្តល់ជាមេរៀនជីវិតសម្រាប់ខ្ញុំ ឲ្យកាន់តែខ្លាចនឹងរាងចាល ចំពោះរឿងនេះ.»។

ទន្ទឹម​គ្នានឹងការពោលពាក្យដូច្នេះ ស្រីស្រស់ សោភ័ណ្ឌ លីនដា ក៏បានសរសេររំឭករឿងអតីតកាល​ ​នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន កាលពីថ្មីៗនេះថា «ថ្ងៃនេះ កាលពីឆ្នាំមុន (ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤) ខ្ញុំបានគិតនឹងជ្រើសផ្លូវខុសយ៉ាងខ្លាំង(ចោលពេជ្រមកជ្រើសយកដុំថ្ម)ដែលបោះ​ បង់ជីវិតដ៏ល្អមួយ វិលមករកភាពក្រលំបាក ព្រោះតែស្មោះពេក.»។

កញ្ញា សោភ័ណ្ឌ លីនដា បានបញ្ជាក់ទៀតថា «ព្រោះតែល្ងង់ពេកខ្លាចគេថា មនុស្សសាវា ទីបំ​ផុតយ៉ាងម៉េច ??? ​Really sorry to my family for that’s mistake and thank so much for you always forgive me »។ បើសង្កេតនៅក្នុងអត្ថន័យខាងលើ បើទោះបីជានាង មិនបានបញ្ជាក់ថា ប្រា​​ប់មូលហេតុ កើតមកពីរឿងអ្វីក៏ដោយ តែគេអាចដឹងថាតារាស្រី សោភ័ណ្ឌ លីនដា សរសេរ​នេះ គឺសំដៅលើអតីតគូស្នេហ៍ចាស់ ជានរណានោះហើយ។

សូមបញ្ជាក់ថា កញ្ញា សោភ័ណ្ឌ លីនដា ធ្លាប់មានចំណងស្នេហាស្អិតរល្មូត ជាមួយនឹងអ្នកដឹកនាំសម្ដែងបទចម្រៀង ក្នុងផលិតកម្ម សានដេ គឺលោក មករា ខូល ដោយពួកគេបានបញ្ជាក់ជាចំហរថា គឺជាស្នេហាកើតចេញ ពីចិត្តនិងចិត្តដូចគ្នា ក្នុងនោះក៏មានការដឹងឮពីចាស់ទុំទាំងសងខាងផងដែរ។ ប៉ុន្តែអ្វី ដែលគួរឲ្យភ្ញាក់ផ្អើល គឺបន្ទាប់ពីចំណងស្នេហ៍នេះ មានអាយុកាលមិនដល់១ឆ្នាំផង ស្រាប់តែពួកគេប្រកាសថា បែកបាក់គ្នាហើយ ដោយហេតុផល គ្មានពេលសម្រាប់គ្នាទៅវិញទៅមក ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Sophon Linda Star news local news