CamNews

តារា 

Justin Bieber ពាក់ស្លាបយក្ស ចេញសម្ដែង លើកមុខមាត់

កំពូលតារាចម្រៀង Baby Justin Bieber ក្រោយពេលដែលបានធ្វើអោយខ្លួនឯងអាមាស់មុខលើ
ឆាកប្រគុំតន្រ្តីដោយសារចាក់បញ្ឆែវកាលពីពេលថ្មីៗនេះមកនោះ គេបានប្រគុំតន្ត្រី ២ ឆាកផ្សេង
ទៀតដោយមានការរៀបចំយ៉ាងឡូយ ដើម្បីលើកមុខមាត់ឡើងវិញ។

ដោយឆាកទី ១ គេបានធ្វើការសម្ដែងដោយមានការដើរច្រៀងកាត់ភ្លើងដែលនាំអោយមានផ្ទាំង
ទស្សនីយភាពដ៏ស្រស់ស្អាតមែនទែន ហើយមិនត្រឹមតែប៉ុណ្ណោះនៅក្នុងការប្រគុំតន្រ្តីចុងក្រោយ
នៅ Oakland គេបានរៀបចំខ្លួនជាទេពអប្ស Angel ដោយបានពាក់ស្លាបហោះចុះពីលើឆាកមក
ហើយស្លាបរបស់គេនោះគឺត្រូវបានរចនា ឡើងពីឧបករណ៍ភ្លេងដូចជា ឆាប ខ្ទង់ព្យាណួ ហ្គីតា និង
បាស់ជាដើម៕


ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: Justin Bieber concert