CamNews

កំសាន្ត 

Lady Gaga សម្តែងបទថ្មី ឧទ្ទិសថា្វយដល់ម្ចាស់ក្សត្រី Diana ជាពិសេស

តារាបរទេស ៖ បើតាមការអោយដឹងពីគេហទំព័រកំសាន្តបរទេស បានអោយដឹងថា​ កាលពីយប់
មិញនេះ Lady Gaga បានសម្តែងបទថ្មីរបស់នាង ដែលជាស្នាដៃនិពន្ធរបស់នាងផ្ទាល់ ក្នុងគោល
បំណងផ្ញើជាពិសេសដល់ម្ចាស់ក្សត្រី Diana ដែលបទចម្រៀងនោះមានចំណងជើងថា  "Princess
D.IE" ។

គួរបញ្ជាក់ផងដែរថា ការសម្តែងមួយនោះត្រូវបានធ្វើឡើងនៅឯពហុកីឡាដ្ឋាន Twickenham នាទី
ក្រុងឡុងដ៍ ប្រទេសអង់គ្លេស ខណៈពេលដែលមានអ្នកគាំទ្ររបស់នាង បានចូលរួមដល់ទៅជាង
៥០០០ នាក់ឯណោះ។

លើសពីនេះទៅទៀត ស្របពេលដែលមានទស្សនិកជន ក៏ដូចជាអ្នកគាំទ្របានចួលរួមយ៉ាងច្រើន
កុះករនោះ Lady Gaga  ក៏បានបញ្ជាក់បន្ថែមផងដែរថា ៖ នាងពិតជាមានអារម្មណ៍រំភើប  ក៏ដូចជា
រន្ធត់មែនទែន។ គួររំឮកផងដែរថា ការសម្តែងរបស់ Lady Gaga នៅក្នុងរាត្រីនោះ  គឺផ្តោតសំខាន់
ទៅលើការឧទ្ទិសដល់ម្ចាស់ក្សត្រី Diana ស្របពេលដែលម្ចាស់ក្សត្រីផ្ទាល់បានចូលទីវង្គត កាលពី
ឆ្នាំ ១៩៩៧ ដោយសារឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង៕

ដោយ​ ៖ ពិសី
ប្រភព ៖ gigwise


Tags: international news strange entertainment star