និយាយពីការព្រួយបារម្ភរបស់អ្នក។ នៅដើមឆ្នាំនេះ British National Health Service បាន
ចេញសៀវភៅមួយដែលប្រកាសថា �ការដល់ទីបំផុតនៃតម្រេកម្តងក្នុងមួយថ្ងៃអាចចៀស
ផុតពីជំងឺ� វាបានបង្កើតការមិនពេញចិត្តជាខ្លាំងចំពោះអ្នកសិក្សានិងអ្នកជំនាញផ្នែកសុខ
ភាពដែលចាត់ទុកវាថាជារឿងអាក្រក់មួយ និងបានព្រមានថាវាអាចនឹងជម្រុញឱ្យមានគ្រោះ
ថ្នាក់ និង ជំងឺកាមរោគ។
វេជ្ជបណ្ឌិត Yvonne K. Fulbright អ្នកនិពន្ធរបស់ Pleasuring: The Secrets of Sexual
Satisfaction បាននិយាយថា �មានផលប្រយោជន៍មួយចំនូនដែលអាចទទួលបានពីការ
រួមភេទ ឬ ការដល់ទីបំផុតនៃតម្រេកម្តងឬច្រើនដងក្នុងមួយថ្ងៃ�។ ជាក់ស្តែងវាអាចបំបាត់
ភាពតានតឹង រួមនឹងការគេងបានស្រួល និង ការបំបាត់ការឈឺចាប់ពេលមានរដូវ។ ប៉ុន្តែវា
គ្រាន់តែជារឿងតូចប៉ុណ្ណោះ។
រួមភេទធ្វើអោយអាយុវែង
អ្នកជំនាញយល់ស្របថាភស្តុតាងលើផលប្រយោជន៍សុខភាពពីការដល់ទីបំផុតនៃតម្រេក
កាន់តែកើនឡើង ចាប់ផ្តើមជាមួយនឹងរឿងសំខាន់បំផុតគឺ ការមានអាយុវែង។ ការស្រាវ
ជ្រាវបានបង្ហាញថា បុរសដែលមានការដល់ទីបំផុតនៃតម្រេក ចាប់ពី ២ ដងឡើងទៅក្នុង
មួយសប្តាហ៍ រស់បានយូរជាងអ្នកដែលមានការដល់ទីបំផុតនៃតម្រេកតិចជាងនេះ។ ក្នុង
អំឡុងពេលដែលការដល់ទីបំផុតនៃតម្រេកនៃស្ត្រីមិនទាន់ត្រូវបានគេសិក្សាឱ្យដាច់ពីគ្នា
មានការសិក្សាមួយទៀតបានបង្ហាញថា ស្ត្រីដែលចូលចិត្តរួមភេទរស់យូរជាងស្ត្រីដែលមិន
ចូលចិត្តរួមភេទ។
មូលហេតុមួយដែលបន្ថែមលើអាយុរស់នៅ អាចមកពីការដល់ទីបំផុតនៃតម្រេកមានឥទ្ធិ
ពលវិជ្ជមានលើសរីរាង្គនិងប្រព័ន្ធរាងកាយ។ ឧទាហរណ៍៖ វេជ្ជបណ្ឌិត Beverly Whipple
អ្នកនិពន្ធ The Orgasm Answer Guide និយាយថា �ការសិក្សាបង្ហាញថានៅពេលដែល
សកម្មរួមភេទកើនឡើង គ្រោះថ្នាក់នៃជំងឺមហារីកសុដន់ថយចុះ�។ ការស្រាវជ្រាវបានណែ
នាំថា នេះអាចមកពីការកើនឡើងនៃអរម៉ូន ដូចជា oxytocin ដែលមកជាមួយនឹងការធ្វើឱ្យ
មានអារម្មណ៍ផ្លូវភេទនិងការដល់ទីបំផុតនៃតម្រេក។
វាក៏មានភស្តុតាងដែលថា ការដល់ទីបំផុតនៃតម្រេកញឹកញាប់អាចការពារនឹងជំងឺបេះដូង
និងរក្សាខួរក្បាលឱ្យមានសុខភាពល្អ។ វេជ្ជបណ្ឌិត Barry Komisaruk អ្នកនិពន្ធ
The Science of Orgasm និយាយថា �រូបភាពដែលបានមកពីការប្រើបច្ចេកទេសថតMRI
បង្ហាញថាខួរក្បាលស្ត្រីប្រើប្រាស់ អុកស៊ីហ្សែន ជាច្រើនក្នុងពេលដល់ទីបំផុតនៃតម្រេក
ដែលច្រើនជាងពេលធម្មតា ដែលប្រហាក់ប្រហែលនឹងប្រសិទ្ធភាព នៃការហាត់ប្រាណ។
ឬអាចនិយាយបានថាខួរក្បាលកំពុងតែរីកលូតលាស់ ដែលអាចជួយឱ្យសតិរបស់ អ្នកភ្លឺថ្លា។
នៅពេលនោះដែរ អ្នកកំពុងតែរារាំងការឈឺចាប់។ ការសិក្សាបានបង្ហាញថា ការដល់ទីបំផុត
នៃតម្រេកអាចមានមុខងារជាថ្នាំបំបាត់ការឈឺចាប់ធម្មជាតិដែលជួយបន្ថយការចុករមួល
សាច់ដុំពេលមានរដូវ, រោគឈឺមួយចំហៀងក្បាល, និងការឈឺផ្សេងៗទៀត។ វេជ្ជបណ្ឌិត
Whipple និយាយថា �ជំនួសពីការនិយាយថា �យប់នេះមិនបានទេ, ខ្ញុំឈឺក្បាល� គួរតែ
និយាយថា �យប់នេះហើយ, ខ្ញុំឈឺក្បាល��។
វេជ្ជបណ្ឌិត Whipple បន្ថែមថា វាអាចនឹងថាអរម៉ូនមមាញឹកក្នុងអំឡុងពេលដល់ទីបំផុតនៃ
តម្រេក ក៏អាចមានមុខងារជាថ្នាំបំបាត់ការឈឺចាប់ធម្មជាតិ។ ការសិក្សាមួយដែលមានអ្នក
ចូលរួមជាស្ត្រីអាមេរិកជាង ១៨០០ នាក់ ដែលបាននិយាយថាពួកគេបានបំពេញតម្រេក
ដោយខ្លួនឯង (masturbating) បានរកឃើញថា ៣២ ភាគរយ និយាយថាពួកគេធ្វើនេះ
ដើម្បីជួយឱ្យពួកគេគេងលក់។
ម្យ៉ាងវាអាចដោយសារបំបាត់ភាពតានតឹងនិងការគេងដើម្បីសម្រស់, ការដល់ទីបំផុតនៃ
តម្រេកក៏សម្រាប់សម្រស់របស់អ្នកដែរ។ ក្នុងការសិក្សាលើមនុស្ស ៣៥០០ នាក់, អ្នកដែល
ចាត់ថាមានសម្រស់ក្មេងជាងវ័យពី ៧ ទៅ ១២ ឆ្នាំ ពួកគេទទួលបានការដល់ទីបំផុតនៃ
តម្រេកដោយខ្លួនឯងស្ទើរតែគ្រប់ពេល ក្នុងខណៈដែលមនុស្សតិចជាងពាក់កណ្តាល
និយាយថាវាត្រឹមត្រូវក្នុងពេលរួមភេទជាមួយដៃគូ។
ការធានាពីភាពពេញចិត្ត
ប៉ុន្តែប្រសិនបើអ្នកមានគម្រោងនឹងមានការដល់ទីបំផុតនៃតម្រេករាល់ថ្ងៃដូចគម្រោងញ៉ាំ
ទឹកដោះគោជូររាល់ព្រឹកនោះ តើវាមិនធ្វើឱ្យការរួមភេទមិនមែនជាលក្ខណៈធម្មជាតិ? វេជ្ជ
បណ្ឌិត Fulbright និយាយថា �ការដល់ទីបំផុតនៃតម្រេករាល់ថ្ងៃគឺល្អបំផុត។ អ្នកអាចនឹង
មិនមានពេលឬកម្លាំង ប៉ុន្តែហេតុអ្វីមិនកំណត់គោលដៅឱ្យខ្ពស់? គាត់ណែនាំថា ដកវា
ចេញពីបញ្ជីដែលត្រូវធ្វើ ហើយគិតថាវាជាការបណ្តាក់ទុនផ្ទាល់ខ្លួន។ ហើយប្រើភាពញឹក
ញាប់នេះដូចជាគ្រឿងលើកទឹកចិត្តដើម្បីការពិសោធន៍។ គាត់និយាយថា �ស្វែងរកភាព
ខុសគ្នាទៅនឹងការឆ្លើយតបនិងភាពខុសគ្នានៃទីបំផុតនៃតម្រេកដែលអ្នកអាចមាន�៕
(ដកស្រងពីគេហទំព័រសុខភាព)