CamNews

ប្លែកៗ 

រំជួលចិត្ត៖ ឆ្កែមួយក្បាល ប្រើច្រមុះ ឈ្មួសកាយដីកប់ខ្មោច កូនឆ្កែមួយក្បាលទៀត (មានវីដេអូ)

វីដេអូខ្លីមួយ ដែលប្រភពអាចមកពីខាងមជ្ឈឹមបូព៌ា បានធ្វើឲ្យមនុស្សជាច្រើននៅទូទាំងពិភព
លោក មានការភ្ញាក់ផ្អើល និងរំជួលចិត្តយ៉ាងខ្លាំង ពេលដែលបានឃើញសត្វឆ្កែមួយក្បាល
បានប្រើច្រមុះរបស់វា ឈ្មួសកាយដី កប់ខ្មោចកូនឆ្កែមួយក្បាលទៀត
ដែលបានងាប់នៅលើ
ដងផ្លូវ។

ឆ្កែសំបុរសខ្មៅមួយក្បាល បានប្រើរយះពេលជាង ៣នាទី ក្នុងការប្រើច្រមុះ ឈ្មួសកាយដី
ដើម្បីកប់ឲ្យជិត ខ្មោចកូនឆ្កែមួយក្បាល ហើយមុននឹងចាកចេញទៅ បានត្រួតពិនិត្យឲ្យអស់
ចិត្តម្តងទៀត ទើបស្ងប់ចិត្ត ដើរចេញទៅ។

វីដេអូនេះត្រូវបានគេវាយតំលៃថា "ពិតជាបានធ្វើឲ្យ បេះដូងមនុស្សរាប់លាននាក់ នៅលើពិភព
លោក រំជួលចិត្តមិនខាន" ។ បច្ចុប្បន្ន នៅមិនទាន់មានប្រភពណាមួយបញ្ជាក់ថា ឆ្កែដែលកាយ
ដីកប់ឲ្យខ្មោចឆ្កែមួយក្បាលទៀតនោះ ជាមេរបស់វា ឬគ្រាន់តែជាឆ្កែចិត្តល្អមួយក្បាល ដែលដើរ
កាត់ ហើយបានឃើញ និងកប់ខ្មោចឲ្យនោះទេ។
សូមទស្សនាវីដេអូ ដ៏រំជួលចិត្ត ខាងក្រោមនេះ ទាំងអស់គ្នា ៖
ដោយ៖ សិលា
ប្រភព៖ K14

Tags: dog bury puppy unbelievable strange