មនុស្សជិត ៥០០នាក់បានប្រមូលផ្ដុំគ្នានៅឆ្នេរសមុទ្រ Druridge (តំបន់ Northumberland ប្រទេស
អង់គ្លេស) ដើម្បីងូតទឹកដោយអាក្រាតកាយទាំងស្រុង បំណងប្រមូលថវិកាសម្រាប់អង្គការមនុស្ស
ធម៌។
ព្រឹត្តិការណ៍ដែលមានឈ្មោះថា North East Skinny Dip នេះ ត្រូវបានប្រារព្ធឡើងជាប្រចាំឆ្នាំ នៅ
ឈូងសមុទ្រ Druridge Bay ប្រទេសអង់គ្លេស កាលពីថ្ងៃអាទិត្យទី ២៥កញ្ញា។ ប្រការពិសេសរបស់
ព្រឹត្តិការណ៍នេះ នោះគឺ អ្នកចូលរួមទាំងអស់ មិនបែងចែកក្មេងចាស់ ប្រុសស្រី នឹងត្រូវងូតទឹកជា
មួយគ្នាដោយអាក្រាតកាយទាំងស្រុង។
ព្រឹត្តិការណ៍លើកទី៥នេះត្រូវបានធ្វើឡើងដោយមានមនុស្សចូលរួមជិត ៥០០នាក់។ នេះគឺជា
សកម្មភាពមួយដើម្បីប្រមូលថវិកាប្រគល់ជូនអង្គការ MIND ដែលជាអង្គការមនុស្សធម៌ធ្វើការទាក់
ទឹននឹងការថែទាំសុខភាពផ្លូវចិត្តនៅអង់គ្លេស។
យោងតាម Jax Higginson ជាបុគ្គលិកពេទ្យម្នាក់មានអាយុ ៣៨ឆ្នាំ មកពី Sunderland ដែលជាអ្នក
គ្រប់គ្រងព្រឹត្តិការណ៍នេះ ឱ្យដឹងថា ព្រឹត្តិការណ៍ឆ្នេះនេះទាក់ទាញមនុស្សបានច្រើនជាងលើក
មុនៗ។
Jax Higginson ថ្លែងថា “នេះគឺជាព្រឹត្តិការណ៍ដែលមានមនុស្សចូលរួមច្រើនបំផុត ប្រការនេះមាន
ន័យថា យើងខ្ញុំប្រមូលបានថវិកាច្រើន”។
Jax Higginson ឱ្យដឹងថា នាងធ្លាប់បានចូលរួមក្នុងព្រឹត្តិការណ៍ប្រមូលថវិកាដូចគ្នានេះកាលពីឆ្នាំ
២០១១ និងចង់បង្កើតព្រឹត្តិការណ៍ដូចគ្នានេះ កាលពី៥ឆ្នាំមុន ហើយមកដល់ពេលនេះ វាបានទាក់
ទាញការចាប់អារម្មណ៍ និងមានការចូលរួមយ៉ាងច្រើនពីសាធារណជន។
ថ្វីបើព្រឹត្តិការណ៍នេះ ទាក់ទាញបានមនុស្សជាច្រើនចូលរួម ប៉ុន្តែ អាកាសធាតុមិនអំណោយផល
ប៉ុន្មាន ព្រោះមេឃភ្លៀង ទឹកសមុទ្រត្រជាក់ រលកធំ ដូច្នេះ មនុស្សមួយចំនួនមិនហ៊ានចុះងូតទឹក
ដោយពួកគេគ្រាន់តែអង្គុយលើឆ្នេរសមុទ្រ។
ប្រែសម្រួល ៖ តារា
ប្រភព ៖ mirror