CamNews

តារា 

Selena Gomez សារ​ភាព​ថា ហត់​នឿយ​នឹង​តារា​ចម្រៀង Justin Bieber

(បរទេស)៖ តារាចម្រៀងស្រីវ័យក្មេង Selena Gomez ដែលទស្សនិកជនតែងតែដឹងហើយថានាងគឺជាដៃគូដ៏ស្និទ្ធនឹង​តា​រា​ចម្រៀង Justin Bieber ពេល​នេះ​បាន​ចេញ​មុខ​ប្រកាស​ថា នាងពិតជាហត់នឿយណាស់ក្នុងការគិតពី Justin ហើយក៏មិនអាចធ្វើអ្វីបានតទៅទៀតដែរ។

កញ្ញា Selena Gomez សារភាពថា នាងមានទំនាក់ទំនងជាមួយតារាចម្រៀង Justin រយៈពេល៥ឆ្នាំហើយដែលពីដំបូងនាងមិន​ខ្វល់​អ្វី​ឡើយ​ ព្រោះ​នៅ​អាយុ​១៨​ឆ្នាំ​ពិតជាធ្វើឲ្យអារម្មណ៍រីករាយណាស់តែក្រោយមកពេលដែលយើងខូចចិត្តទើបចេះខ្វល់។

Gomez បង្ហាញអារម្មណ៍ហត់នឿយនូវអ្វីដែលនាងធ្លាប់ធ្វើយ៉ាងស្មោះត្រង់ដូចជាការយកចិត្តទុកដាក់ពីសុខភាពបុរសជា​ដៃ​គូ​ដែល​នាង​ចង់​សំដៅ​លើ​បុរស​សម្បូរ​ស្នេហ៍ Justin តែ​​ឥឡូ​វ Selena ពិត​ជា​លែង​ធ្វើអ្វីបានតទៅទៀតហើយដែលជាការបញ្ជាក់របស់តារាស្រីរូបនេះ ប៉ុន្តែមិនដឹងថា លោក Justin នឹងឆ្លើយតបបែបណាទេចំពោះការលើកឡើងនេះ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Justin Bieber