Justin Bieber គឺជាតារាចំរៀងវ័យក្មេង ដែលត្រូវបានអ្នកសារព័ត៌មាន និងទស្សនិកជនចាប់
អារម្មណ៍ ខ្លាំងបំផុតនៅពេលដែល មានអ្វីកើតឡើង ឬការផ្លាស់ប្តូរអ្វីមួយ ទៅលើរូបគេ ។
ថ្មីៗនេះ នៅក្នុងកម្មវិធី Y-3 របស់ក្រុម Mercedes-Benz អ្នកសារព័ត៌មានមួយចំនួន បានចាប់
អារម្មណ៍ទៅលើមុខមាត់របស់ Justin Bieber ។ អ្វីដែលគេបានចាប់អារម្មណ៍នោះគឺ Justin
Bieber មានពុកមាត់ព្រឿងៗពណ៌ទុងដែរ ដែលរាល់ដងគេមិនដែលឃើញ Justin Bieber
មានពុកមាត់ឡើយ ។
ទស្សនិកជនមួយចំនួននិយាយថា ប្រហែលពេលនេះ Justin Bieber ចង់លេងស្ទីលអ្វីម្យ៉ាង
ថ្មីទៀតហើយមើលទៅ ។ ចំណែកខ្លះទៀតនិយាយថា នេះគឺជាការលូតលាស់របស់ Justin
Bieber ព្រោះគេមិនមែនជាក្មេងទៀតឡើយ ។ បន្ទាប់ពីរឿងទុកពុកមាត់របស់ Justin Bieber
លេចឡើងហើយភ្លាមនោះ នៅក្នុងពិភពអ៊ីនធើណេតក៏មិនស្ងាត់ដែរ ហើយខាងក្រោមនេះ
គឺជារូបកែច្នៃមួយ ថាបើសិនជា Justin Bieber ទុកពុកមាត់ចឹងគាត់ប្រហែលជាមានមុខមាត់
ដូចខាងក្រោម ៕
ដោយ ៖ លីលី
ប្រភព ៖ eonline