(បរទេស)៖ ខ្លាញីមួយក្បាល ដែលមានកំហឹង ព្រោះតែឈឺធ្មេញជាខ្លាំងនោះ បានបញ្ចេញសម្លេងស្រែកគួរឲ្យខ្លាចញញើត ខណៈដែលក្រុមអភិរក្សសត្វ បាននាំវាមកជួបទន្តបណ្ឌិត ដើម្បីព្យាបាល។
ចាត់ទុកថា សំណាងហើយដែលខ្លាញីអាយុ៨ឆ្នាំមួយក្បាលនេះ ដេកលក់យ៉ាងលឿននៅពេលដុកទ័រ Alex Smithson ចាក់ថ្នាំដកឫសធ្មេញ ដែលឈឺឲ្យវា ព្រោះធ្មេញ ៤របស់វា ត្រូវការព្យាបាលហើយដុកទ័រ ក៏សុំការជួយពីក្រុមអភិរក្ស ដែលនាំសត្វខ្លានេះមកដែរ ព្រោះចៀសវាងខ្លាចវាបង្កហេតុផ្សេងៗ ខណៈកំពុងព្យាបាល។
ខ្លាញីដែលមានឈ្មោះថា Alyona ត្រូវបានគេនាំមកដល់សួនសត្វ Blackpool តាំងពីឆ្នាំ២០១២ ដែលវាមានដើមកំណើតនៅ Netherlands ហើយកាល ពីឆ្នាំ២០១៤ ខ្លាញីនេះ ក៏បានបង្កើតកូនខ្លាឈ្មោលពីរក្បាល ឈ្មោះ Barney និង Radzi ដែលក្រុមអភិរក្សសត្វជឿថា បច្ចុប្បន្នមានតែសត្វខ្លា Amur ប្រមាណ៣៦០ ក្បាលប៉ុណ្ណោះ ត្រូវបានគេរកឃើញនៅរុស្ស៊ី៕
ប្រភព ៖ ខ្មែរថកឃីង