តារាចម្រៀង Taylor Swift បានជួយតារាចម្រៀង និងសម្តែងនាង Selena Gomez ក្នុងការសរសេរ
ចម្រៀងដែលទាក់ទង នឹងចំណង ស្នេហាបែកបាក់ រវាងនាង និង Justin Bieber ។
Selena Gomez ធ្លាប់បានសារភាពថា នាងបានទៅជួប ជាមួយនឹងតារាចម្រៀង ចង្វាក់ស្រុកស្រែ
ដែលជាមិត្តភក្តិ ដើម្បីផ្តល់ជា ដំបូន្មានឲ្យនាង ដោះស្រាយវិបត្តិនានា របស់នាង។
ស្រីស្រស់ Gomez បានប្រាប់ដល់ Ellen DeGeneres ថា "សម្រាប់ Taylor Swift គឺនាងមានតិចនិក
ផ្ទាល់ខ្លួន ក្នុងការធ្វើការយ៉ាងល្អ ហើយនាងដឹងអ្វី ដែលត្រូវធ្វើវាហើយ ជាពិសេសរឿងរ៉ាវ ដ៏ឈឺ
ចាប់របស់នាងខ្ញុំ"។
Gomez បានបន្តទៀតថា "នាងគិតថា Swift គឺជាមនុស្សម្នាក់ដែលខ្លាំង ដែលធ្លាប់ស្គាល់ ជាពិសេស
នាងធ្លាប់ ប្រឈមមុខនឹងរឿងពីអតីតកាលជាច្រើន។ លើសពីនេះនាងជា មិត្តភក្តិដ៏ស្មោះត្រង់ទៀត"។
នៅពេលថ្មីៗនេះដែរ ស្រីស្រស់បាក់បែក ស្នេហារូបនេះ បានចេញបទ ចម្រៀងជាលើកដំបូង របស់
ខ្លួនម្តងទៀត ក្រោមចំណងជើងថា 'Come & Get It' ដែលចេញលក់នៅលើ ទីផ្សារសហរដ្ឋអាមេរិក
បច្ចុប្បន្ននេះ និងថ្ងៃទី ២៨ ខែ កក្កដា នៅ ចក្រភពអង់គ្លេស៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល