CamNews

ព័ត៌មានអន្តរជាតិ 

បើចង់អាយុវែង សូមទទួលទានអាហារទាំងនេះឱ្យបានច្រើន

ខាងក្រោមនេះ យើងនឹងណែនាំលោកអ្នកនូវប្រភេទអាហារល្អៗមួយចំនួន ដែលជួយឱ្យលោកអ្នករស់បានអាយុវែង ។ វាគឺជាប្រភេទអាហារ ដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ដែលគេឱ្យឈ្មោះផងដែរថា ជាស្ដេចអាហារ ។ សូមមកស្វែងយល់ពីគុណសម្បត្ដិរបស់វា និងដាក់បញ្ចូលវាក្នុងរបបអាហារប្រចាំថ្ងៃរបស់លោកអ្នក។

១.  Broccoli ប្រូខូលី សម្បូរទៅដោយវីតាមីនបេ ដែលជំនួយដល់សុខភាពសរសៃឈាមបេះដូង ។ បន្លែប្រភេទនេះ ក៏សម្បូរទៅដោយជាតិលូតេអ៊ីន(Lutein) និងជាតិ zeaxanthin ផងដែរ ដែលជាសមាសធាតុធម្មជាតិ ដែលការពារប្រឆាំងនឹងជំងឺបាយភ្នែក និងវិបត្តិក្នុងកែវភ្នែកពេលចាស់ជរា ។



២. ប៉េងប៉ោះ៖ ប៉េងប៉ោះសម្បូរទៅដោយសារធាតុ Lycopene ដែលជាសារធាតុ carotenoid មួយប្រភេទ ដែលដើរមុខងារជាសារធាតុប្រឆាំងអុកស៊ីដកម្ម។ វាមានប្រសិទ្ធភាព បង្ការជំងឺបេះដូង និងសរសៃឈាមស្រួចស្រាវ ។



៣. ផ្លែប័រ៖ ប័រមានផ្ទុកពពួកខ្លាញ់ ដែលមិនមានអ៊ីដ្រូសែនច្រើនដូចជា អាស៊ីដ Oleic ។ ផ្លែឈើនេះ ក៏មានផ្ទុកសារធាតុរ៉ែមួយចំនួនដូចជា ម៉ាញ៉េស្យូមនិងប៉ូតាស្យូម ដែលជំនួយដល់ការស្រូបយកជាតិកាល់ស្យូម និងជំនួយដល់សុខភាពសរសៃឈាម និងបេះដូង ។



៤. ត្រីសាល់ម៉ុន៖ ត្រីសាល់ម៉ុនសម្បូរទៅដោយអាស៊ីដខ្លាញ់ Omega3 ដែលធ្វើឱ្យវាក្លាយជាអាហារមួយប្រភេទ ដែលជួយបញ្ចុះកម្រិតកូឡេស្ដេរ៉ូល និងកម្រិត triglyceride នៅក្នុងឈាម ។ ត្រីប្រភេទនេះ ក៏មានប្រសិទ្ធភាពបង្ការការកកើតកំណកឈាម នៅក្នុងឈាមផងដែរ ។ លើសពីនេះទៀត ត្រីសាល់ម៉ុន គឺជាប្រភពដ៏ប្រសើរអស្ចារ្យនៃជាតិប្រូតេអ៊ីន ៕




ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ steptohealth