CamNews

តារា 

ភរិយា វីជេ រតនា ប្រកាសពពោះកូនទី ២ តែ.....!!!

ភ្នំពេញ ៖ ភរិយា វីជេ រតនា ប្រកាសពពោះកូនទី ២ តែត្រូវទៅជួបគ្រូពេទ្យជាច្រើនដងទម្រាំអាចបញ្ជាក់ឲ្យដឹងកាន់តែច្បាស់ថា​ ខ្លួនពិតជាបានពពោះជាថ្មីម្តងទៀតពិតមែន ។ 

យោងតាមការបង្ហោះនៅលើបណ្តាញសង្គមភរិយារបស់ វីជេ រតនា បានលើកឡើងថា "ចង់ប្រាប់ថា អារម្មណ៍ពេលនេះក៏មិនខុសពីអារម្មណ៍មុនៗដែរ អារម្មណ៍ពេលមានកូនបុត្រ នៅតាមផ្លូវ នឹង ពេលកំពុងរង់ចាំលេខរៀង (អារម្មណ៍ភ័យៗ អរៗម៉េចមិនដឹង ? និយាយមិនត្រូវ ) ។ ទៅពេទ្យលើកដំបូងពិនិត្យមិនឃើញលោគ្រូពេទ្យនិយាយថា( ប្រហែលជាមិនមានកូនទេ ប្រហែលសរសៃឈាមរដូវដែលមកមិនទាន់អស់ ) ហើយឡើង sad ពេទ្យអោយរងចាំពីរសប្តាហ៍ទៀតចាំមកមពិនិត្យម្តងទៀត ។ មិនអស់ចិត្ត ពីរសប្តាហ៍ក្រោយក៏ផ្លាស់ប្តូរពេទ្យ ទៅដល់ពេទ្យលើកទីពីរ គ្រាន់តែដាក់អេកូលើពោះបុិប លោកគ្រូពេទ្យលាន់មាត់សួរ ( ហែងមានកូនអត់ហ្នឹង???? ) ហើយឡើងចឹង sadទៀត ។ ទាល់តែពិនិត្យចុះឡើងបានមើលឃើញថាមានទំងន់ពិតៗ យាយទៅកូនបុត្រចង់អោយម៉ាក់ភ្ញាក់ផ្អើល surprise រហូត ។

អារម្មណ៍នៅថ្ងៃនេះ មិនខុសពីលើកមុនប៉ុន្មានទេ ពេលកំពុងរង់ចាំ ភ័យអរៗ ត្រជាក់ដៃត្រជាក់ជើង ( ខ្លាចទទួលបានចំលើយដែលភ្ជាប់ជាមួយនឹងសញ្ញាដូចលើកមុន )ពេលចូលបន្ទប់ពិនិត្យបុិប លោកគ្រូថា យើងវះចឹង 8ខែមានទៀតអាចជួបបញ្ហា sad ទៀត ។ ដល់ពេលពិនិត្យឃើញដុំឈាមទារកតូចលើកទីពីរដែលមកចាប់កំនើតក្នុងផ្ទៃម៉ាក់ (កូនអើយ អារម្មណ៍ម៉ាក់សប្បាយចិត្តណាស់ បើម៉ាក់ពិបាកនឹងមានកូនយ៉ាងនេះ ម៉ាក់មិននឹកស្មានថាកូនមកនៅជាមួយម៉ាក់ទេ ។ ( នៅមានអារម្មណ៍ថាខ្លាច នឹង នៅឈឺមុខថ្នេរនៅឡើយ តែម៉ាក់សប្បាយចិត្ត baby 5 weeks 3days" ៕

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!


ដោយ ៖ គន្ធា