CamNews

ប្លែកៗ 

ក្រោយ​ស្លាប់​អស់​រយៈពេល ១១០ លាន​ឆ្នាំ​ ដាយ​ណូស័រ​មួយ​នេះនៅ​តែ​រក្សា​រូបរាង​បាន​យ៉ាង​ល្អ

​ដាយណូស័រ​មួយ​ ត្រូវ​បាន​រក​ឃើញ​នូវ​ក្នុង​ប្រទេស​កាណាដា ក្រោយ​ពី​វា​បាន​ស្លាប់​អស់​រយៈពេល ១១០ លាន​ឆ្នាំ​មុន។ National Geographic បាន​ធ្វើ​ការ​រាយ​ការណ៍​នូវ​លើ​ការ​រក​ឃើញ​នេះកាល​ពី​ខែ​មិថុនា ហើយ​បាន​បង្កើត​នូវរូបភាព 3D ដើម្បី​សង្កេត​មើល​ហ្វូស៊ីល​របស់​ដាយ​ណូស័រ ថា​តើ​វា​នៅ​ល្អ​កម្រិត​ណា ក្រោយ​ពី​រក​ឃើញ​នៅ​ក្នុង​ទន្លេ​មួយ។

ការ​រក​ឃើញ​នេះ គឺ​នៅ​ក្នុង​ឆ្នាំ ២០១១។ ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​ស្រាវ​ជ្រាវ​បាន​កំណត់​ថា​​ ទ្រូង​របស់​វា​មាន​ទម្ងន់​ជិត ៣០០0 ផោន ដែល​វាជា​ពូជ​ដាយ​ណូស័រ​ថ្មី។



បើ​យោង​តាម ការ​សិក្សា​ដែល​ចេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍នៅ​ក្នុង​កំណត់​ត្រា​ជីវសាស្រ្ត វា​ត្រូវ​បាន​គេ​ហៅ​ថា Borealopelta markmitchelli។

អ្នក​ស្រាវ​ជ្រាវ​បាន​កំណត់​ឈ្មោះ​វា​ថា "borealis" (មាន​ន័យ​ថា «ខាងជើង» ព្រោះ​វា​បាន​រក​ឃើញ​នៅ​កាណាដា) និង ​"pelta" (មាន​ន័យ​ថា​ «ខែល» ព្រោះ​ទ្រូង​វា​ដូច​ជា​អាវក្រោះ​ដ៏​រឹង​មាំ​មួយ)។ ចំណែក​ពាក្យ "Markmitchelli" គឺ​បាន​មក​ពីអ្នក​បច្ចេកទេស ​Mark Mitchell នៅ​សារមន្ទី Royal Tyrrell ដែល​បាន​ចំណាយ​ពេល​ជា​ច្រើន​ពាន់​ម៉ោង ក្នុង​ការ​រៀប​ចំហ្វូស៊ីលដើម្បី​រក្សា​លក្ខណៈពិសេសៗ។



Mitchell បាន​ប្រាប់ NatGeo ថា គាត់​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង នៅ​ពេល​ឮឈ្មោះ​ពូជ​ដាយណូស័រ​ថ្មី​នោះ ៕



ប្រែសម្រួល៖ High

ប្រភព៖ mashable


Tags: Strange news