CamNews

យល់ដឹង 

ការ​របកស្បែក​

ការ​របកស្បែក​គឺជា​ការ​ខូចខាត​ ឬ​ជា​ការ​បាត់បង់​នៃ​ស្រទាប់​ខាងលើ​បំផុត​នៃ​ស្បែក
​(epidermis)​។​ ការ​របកស្បែក​អាច​កើត​មាន​ឡើង​ដោយសារ​តែ​ការ​ខូចខាត​ផ្ទាល់​ទៅ​លើ
​ស្បែកដូច​ជា​ការ​រលាក​ដោយ​កម្តៅ​ព្រះអាទិត្យ​ ឬ​ការ​ឆ្លង​ដោយ​មេរោគ​។​ ទោះជា​យ៉ាង
ណា​ក៏​ដោយ​,​ ការ​របកស្បែក​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​របស់​ប្រព័ន្ធ​ភាព​សុំា​ ឬ​ជំងឺ​ដទៃ​
ទៀត​ផង​ដែរ​។​ការ​មាន​កន្ទួល​,​ ការ​រមាស់​,​ ភាព​ស្ងួត​និង​បញ្ហា​នៃ​ស្បែក​ដទៃ​ទៀត​អាច​ជា
​ការ​រួម​ផ្សំ​ទៅ​នឹង​ការ​របកស្បែក​។​

ដោយសារ​តែ​ជំងឺ​មួយ​ចំនួន​អាច​បណ្តាល​អោយ​មានការ​របកស្បែក​,​ វា​ជា​រឿង​សំខាន់​ដែល​
ត្រូវធ្វើ​រោគវិនិច្ឆ័យ​អោយ​បាន​ឆាប់រហ័ស​។​
មូលហេតុ​នាំអោយរបកស្បែក

ការ​របកស្បែក​អាច​ត្រូវ​បាន​បណ្តាល​មក​ពីៈ​
-​រលាក​(irritation)​ ឬ​ការ​ខូចខាត​នៅ​លើ​ស្បែក​
-​ការ​ត្រូវ​ពន្លឺព្រះអាទិត្យ​ ឬ​អាកាសធាតុ​ស្ងួត​
-​ត្រូវ​កំ​ដៅ​ខ្លាំង​ពេក​ ជា​ពិសេស​នៅ​ពេល​ដែល​ស្បែក​មិន​មានការ​ដកដង្ហើម​បាន​
-​ប្រតិកម្ម​អា​ឡែ​ស៊ី​
-​ការ​ឆ្លង​ដោយ​មេរោគ​
-​ជំងឺ​លើ​ប្រព័ន្ធ​ភាព​សុំា​(Immune​ system​ disorders)
-​ប្រភេទ​នៃ​ជំងឺមហារីក​មួយ​ចំនួន​
ជំងឺ​ និង​លក្ខ​ខ័​ណ្ឌ​ជាក់លាក់​ដែល​អាច​បណ្តាល​អោយ​មានការ​របកស្បែក​រួម​មានៈ​
-​ជំងឺ​Athlete's​ foot
-​ជំងឺ​ស្បែក​Atopic​ dermatitis​ (eczema)
-​ការ​រលាក​ស្បែក​ដែល​ប៉ះពាល់​នឹង​អ្វីមួយ​ (Contact​ dermatitis)
-​ជំងឺ​ស្បែក​Seborrheic​ dermatitis
-​ផលវិបាក​មក​ពី​ការ​ប្រើ​ថ្នាំ​
-​ការ​រលាក​ដោយ​ពន្លឺព្រះអាទិត្យ​

នៅ​ពេល​ណា​ដែល​អ្នក​ជួបនឹង​គ្រូពេទ្យ
សូម​ស្វែងរក​ការ​ថែទាំ​ផ្នែក​វេជ្ជសាស្ត្រ​ភ្លាមៗ​
សូម​ធ្វើការ​ថែទាំ​ភ្លាមៗ​ប្រសិនបើ​ការ​របកស្បែក​ត្រូវ​បាន​រួម​ផ្សំ​ដោយ​រោគ​សញ្ញា​ដទៃ​ទៀត​
ដែលអាច​ចង្អុលបង្ហាញ​ថា​ជា​ការ​ឆ្លង​ដោយ​មេរោគ​ ឬ​ជំងឺ​ដែល​ធ្ងន់ធ្ងរ​ដូច​ជាៈ​គ្រុនក្តៅ​
�​ ​គ្រុនក្តៅ​
�​ ​ចុះ​ទំងន់​ដោយ​គ្មាន​មូលហេតុ​
�​ ​អស់កំលាំង​ជាប់​
�​ ​ឈឺសន្លាក់​ និង​សាចដុំ​
�​ ​មាន​អារម្មណ៍​ថា​សុខភាព​ខ្សោយ​
�​ ​សញ្ញា​នៃ​ការ​ព្រួយបារម្ភ​មួយ​ចំនួន​
សូម​ទូរស័ព្ទ​ទៅ​រក​វេជ្ជបណ្ឌិត​
ការ​របកស្បែក​ដែល​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ស្បែក​ស្ងួត​ ឬ​ការ​រលាក​ដោយ​ពន្លឺព្រះអាទិត្យ
​ស្រាល​អាច​មាន​ភាព​ប្រសើរ​ឡើង​ដោយ​ការ​ប្រើប្រាស់​ឡេ​លាប​ស្បែក​ និង​ជា​ធម្មតា​មិន​ត្រូវ
ការ​ថែទាំ​បែប​វេជ្ជសាស្ត្រ​នោះ​ទេ​។​ ប្រសិនបើ​អ្នកមាន​ច​ម្ង​ល់​អំពី​បញ្ហា​នៃ​ការ​របកស្បែក​ ឬ
​ប្រសិនបើ​លក្ខ​ខ័​ណ្ឌ​នោះ​ធ្ងន់ធ្ងរ​,​ សូម​ទូរស័ព្ទ​ទៅ​កាន់​គ្រូពេទ្យ​មុន​នឹង​អ្នក​ប្រើប្រាស់​ឡេ​ដែល
​លក់​នៅ​លើ​ទីផ្សារ​ ឬ​លេបថ្នាំ​ដែល​មាននៅ​នឹង​ផ្ទះ​៕
(ដកស្រង់ពីគេហទំព័រសុខភាព)

Tags: