(បរទេស)៖ នារីជនជាតិវេណេហ្ស៊ុយអេឡាម្នាក់ព្យាយាមលាក់មិត្តប្រុស ក្នុងវ៉ាលីសដ៏ធំមួយ ដើម្បីគេចចេញពី ពន្ធនាគារ តែនាងត្រូវប៉ូលីស Anzoategui ចាប់ខ្លួនបន្ទាប់ ពីមានការសង្ស័យហើយក៏ឆែក រកឃើញបុរសជាមិត្តប្រុសនាង កំពុងពួនក្នុងវ៉ាលីស មែន។
នារីវ័យក្មេងរូបនេះអាយុ២៥ឆ្នាំឈ្មោះ Antonieta Robles Saouda នាងមានកូនស្រីម្នាក់អាយុ៦ឆ្នាំហើយនៅថ្ងៃកើតហេតុ នាងនាំកូនមកលេង Ibrain Jose Vargas Garcia កំពុងនៅក្នុងពន្ធនាគារដែលបុរសរូបនេះត្រូវជាប់ឃុំរយៈពេល១០ ឆ្នាំក្រោយពីតុលាការកាត់ទោសពីបទចោរកម្មពាក់ព័ន្ធនឹងការលួចរថយន្តមួយគ្រឿង ប៉ុន្តែពេលលាក់មិត្តប្រុសក្នុង វ៉ាលីសរួចអូសចេញមកធ្វើឲ្យសមត្ថកិច្ចសង្ស័យក៏ទារបើកមើលទើបភ្ញាក់ផ្អើលតែម្តង។
នារីជាម្តាយត្រូវចាប់ខ្លួនហើយបុរសជា ទណ្ឌិតនោះក៏ត្រូវបញ្ជូនទៅឃុំវិញដែរ ចំណែកឯកូនស្រីដ៏តូច ត្រូវបានយកទៅដាក់ កន្លែងថែរក្សាកុមារកំព្រា៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង