(ភ្នំពេញ)៖ ក្រុមជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៦ បឹងកេតអង្គរ បាននាំចូលកីឡាករថ្មីដំបូងគេ ក្រោយបញ្ចប់រដូវកាលចាស់ ដែលមានវ័យត្រឹមតែ ១៨ឆ្នាំប៉ុណ្ណោះ គឺកីឡាករ ស្លេះ សេន អតីតកីឡាករនៃក្លឹប CMAC ដើម្បីត្រៀមខ្លួនប្រកួតប្រជែងការពារតំណែងជើងឯក នារដូវកាលថ្មី ឆ្នាំ២០១៧ខាងមុខ ។
យោងតាមការបញ្ជាក់លើទំព័រ Facebook របស់ក្លឹបបឹងកេត បានឲ្យដឹងថា ស្លេះ សេន បានកិច្ចសន្យារយៈពេល ២ឆ្នាំ ដើម្បីជួយក្រុមជើងឯក ២សម័យកាលនេះ ។ មុនសម្រេចចិត្តមករួមរស់ជាមួយក្លឹបលំដាប់កំពូលកម្ពុជានេះដែរ កីឡាករវ័យក្មេងរូបនេះ ធ្លាប់បានលេងឲ្យក្លឹបលីគកំពូលកម្ពុជា ២ក្លឹបមកហើយ គឺអតីតក្លឹបបៀប្រាយ និងក្លឹប CMAC ។
ក្រោយកិច្ចសន្យាជាមួយបឹងកេត កីឡាករ ស្លេះ សេន បានបញ្ជាក់ថា «ថ្ងៃនេះជាថ្ងៃដ៏រីករាយបំផុតស ម្រាប់ខ្ញុំដែលបានចុះកិច្ចសន្យា ជាមួយក្លិបជើងឯកមួយនេះ បឹងកេតអង្គរជាក្លិបដ៏អស្ចារ្យ ហើយខ្ញុំពិតជាមិនដែលធ្លាប់សូម្បីតែស្រម៉ៃថា មានឱកាសបានលេងនៅក្នុងក្លិបដ៏ធំបែបនេះ ខ្ញុំប្ដេជ្ញាថានឹងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនឯង ឲ្យកាន់តែប្រសើរដើម្បីមានឱកាសបានបង្ហាញខ្លូួន ក្នុងជម្រើសដំបូងជាពិសេសនៅរដូវកាលក្រោយ ដើម្បីជួយក្លិបការពារតំណែងជើងឯកឲ្យបាន»៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង