ស្ទើរតែមិនគួរអោយជឿ ៖ ទារិការ ក្មេងខ្ចី ភ្នែក មិន ទាន់អាច មើលឃើញពន្លឺថ្ងៃផងនោះ ត្រូវបាន ឪពុកម្តាយបោះបង់ចោល នៅក្នុងបន្ទប់ទឹក សាធារណៈ កណ្តាល ទី ក្រុង ប៉េកាំងប្រទេសចិន ខណៈសភាពទន់តូច របស់ទារិកា ទើបចាប់កំណើត នាំអោយមានរអិលនិងធ្លាក់ចូលទៅក្នុងបង្គន់
របាយការណ៍ បញ្ជាក់អោយដឹងថា ស្រ្តីជាម្តាយ បានលួចមកផ្តល់កំណើត (កើតកូន) នៅក្នុងបន្ទប់ ទឹកសាធារណៈមួយកន្លែងនេះ ។ សារព័ត៌មាន the Beijing Times រាយការណ៍ អោយដឹងថា សា ធារណជន អាចដឹងឮទៅបាន ថាមានវត្តមានក្មេងតូច ធ្លាក់ចូលទៅក្នុងបង្គន់ ក្រោយ ពីបានលាន់ ឮសម្លេងទារកស្រែកទ្រហ៊ោយំ មុននឹងទូរស័ព្ទប្តឹងប៉ូលីស ចេញ អន្តរាគមន៍ ជួយយកទារិកតូច មួយនេះ ចេញពីបង្គន់ទាំងដង្ហើមនៅមាននៅឡើយ ។ ភ្លាមៗបន្ទាប់ពីជួយសង្គ្រោះបានជោគជ័យ ទារិកាតូចត្រូវបាននាំខ្លួនទៅកាន់មន្ទីរពេទ្យ ក្នុងស្រុក ដែលមាន ទីតាំងជិតកន្លែងកើតហេតុជាទី បំផុត ខណៈស្ថានភាពរបស់គេ បានធូរស្រាលច្រើនហើយ ។
ឈាម ត្រូវបានគេមើលឃើញថា នៅពាសពេញចានបង្គន់ កន្លែង កើតហេតុ ជាសារបញ្ជាក់យ៉ាង ច្បាស់ថា ម្តាយរបស់គេ ពិតជាបានបង្កើតកូននៅទីនេះ និង បោះ ចោលចូលក្នុងបង្គន់ពិតប្រាកដ មែន ។ បច្ចុប្បន្នភាព មន្រ្តីប៉ូលីស កំពុងតែធ្វើការតាមដាន និងស៊ើបអង្កេត ឈានទៅដល់កំណត់ អត្តសញ្ញាណឪពុកម្តាយ ទារិកា រងគ្រោះ ។ ពេលខ្លះ ទារកតូច ដែលទើបតែប្រសូត្រ មកនោះ ត្រូវបានបោះបង់ចោល ពីព្រោះតែ សម្ពាធសង្គម និង សម្ពាធ ស្ថានភាពសេដ្ឋកិច្ច គ្រួសារ នៅមាន កម្រិត ។ គោលនយោបាយជាតិ ១ គ្រួសារ កូនតែមួយ អាចជា បន្ទុកមួយដ៏ធ្ងន់ធ្ងរ ឈានទៅដល់ ការផាកពិន័យជាច្រើន ចំពោះសង្គមគ្រួសារណាមួយ ដែលមានកូនច្រើនជាង ១ នាក់ ៕
ប្រែសម្រួល ៖ កុសល