CamNews

ប្លែកៗ 

លេចចេញ បក្សីចម្លែកមួយ មានគ្រាប់ភ្នែក ខ្មៅស្រិល គួរឲ្យខ្លាច

កាលពីពេលថ្មីនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម Reddit ត្រូវបានគេឃើញមានបង្ហោះនូវរូប ភាព ស្តីពីសត្វបក្សីចម្លែកមួយក្បាល ដែលមានគ្រាប់ភ្នែក ហាក់ដូចជាសត្វពិភពផ្សេង មើល ទៅគួរឲ្យខ្លាច ហើយវាក៏ទទួលបានការចាប់អារម្មណ៍ច្រើន ពីសមាជិក អ្នកលេងបណ្តាញសង្គម នេះផងដែរ។

បក្សីចម្លែក មានគ្រាប់ភ្នែកខ្មៅសុទ្ធ មើលទៅគួរឲ្យខ្លាច

ម្ចាស់គណនីដែលបានបង្ហោះរូបបក្សីនេះ បានឲ្យដឹងថា សត្វស្លាបដ៏ចម្លែកមួយក្បាលនេះ ត្រូវបាន ប្រទះឃើញ នៅជាយក្រុងមួយ នៃប្រទេស Venezuela។ បើទោះបីជា រូបរាងវា មិនខុសអីប៉ុន្មាន ពីបក្សីមួយចំនួនទៀត ប៉ុន្តែវាមានគ្រាប់ភ្នែក ឡើងខ្មៅស្រិល គួរឲ្យខ្លាច។

ត្រូវបានគេចាត់ទុកថាដូច បក្សី Potoo

មតិយោបល់ជាច្រើន បានយល់ឃើញប្រហាក់ប្រហែលគ្នាថា ជាមួយនឹងក្បាលរាងមូលៗ និងធំ ដូច្នេះ គឺវាប្រាកដជាបក្សី Potoo ។​ ជាក់ស្តែង ភ្នែកទាំងគូររបស់បក្សី Potoo គឺមានរង្វង់ពណ៌លឿងៗ លាយជាមួយនឹងពណ៌ខ្មៅ យ៉ាងច្បាស់ ដែលខុសពីបក្សីខាងលើ គ្រាប់ភ្នែកមានតែពណ៌ខ្មៅ រលោង ស្រិលតែម្តង។

បក្សី Potoo

ដូច្នេះហើយទើបមាន មតិយោបល់មួយចំនួនទៀត បាននិយាយថា វាគ្រាន់តែជារូបភាព ដែលអ្នក ណាម្នាក់នោះ យកមកកែច្នៃ ដើម្បីទទួលបានការចាប់អារម្មណ៍ ប៉ុណ្ណោះ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14


Tags: Bird,  haunted eyes,  unbelievable,  strange