សិង្ហបុរី គឺជាប្រទេសមួយដែល ស្ថិតនៅតំបន់អាស៊ី មានទំហំ ផ្ទៃដី ៦៩៩.៤Km2 និង មាន
ចំនួនប្រជាជនសរុប ៤៤៨៣.៩ម៉ឺននាក់។ ភាពល្បីល្បាញរបស់ប្រទេសសិង្ហបុរី ត្រូវបានគេ
ស្គាល់ថាជាកូននាគនៅអាស៊ី ដែលពោរពេញទៅដោយភាពទំនើបនិងអគារខ្ពស់ៗជាច្រើន
ដ៏អស្ចារ្យរួមទាំងទិដ្ឋភាព និង ទេសភាពគួរអោយទាក់ទាញសំរាប់ភ្ញៀវទេសចរណ៏។
ទេសភាពដ៏គួរអោយទាក់ទាញទាំងនោះ គឺមាននៅសួនក្បាលតោខ្លូនត្រី ជាកន្លែងដែល
មានទិដ្ឋភាពស្រស់ស្អាតបំផុត រុំព័ទ្ធទៅដោយអគារខ្ពស់ៗ ជាពិសេសគឺរូបក្បាលតោខ្លូនត្រី
នៅចំកណ្តាល ដែលជារូបតំណាងអោយប្រទេសសិង្ហបុរី ទាំងមូល។
ប្រសិន បើបានទៅលេងប្រទេសសិង្ហបុរី សូមកុំភ្លេចទៅទស្សនាអគាររដ្ឋសភា សាលាក្រុង
វិមានតុលាការ ជាពិសេសគឺកោះសេនតូសា ដែលមាន ទេសភាពស្រស់ស្អាតគួអោយទាក់
ទាញ និង មានភាពស្ងប់ស្ងាត់ អាចលេងកីឡា ឬ ក៏ល្បែងផ្សេងៗនៅលើឆ្នេរខ្សាច់ ក៏ដូចជា
ទស្សនា ពិភពបាតសមុទ្រដ៏អស្ចារ្យ ដែលពោរពេញទៅ ដោយត្រីរាប់រយប្រភេទ អមដោយ
ការសំដែង របស់ត្រីដូហ្វីន ពណ៌ផ្កាឈូក និង ត្រន្តីកាំរស្មីដ៏ត្រជាក់ភ្នែក។ ជាមួយគ្នានេះ ក៏
មានជម្រើសដ៏សំបូរបែបនៃសណ្ឋាគារ និងរមណីយដ្ឋានសម្រាប់ រដូវវិស្សមកាលផងដែរ៕
ដោយ៖ វណ្ណៈ
ប្រភព៖ sombok