ព័ត៌មានអន្តរជាតិ ៖ យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Tigerair ដែលកំពុងតែហោះពីហុងកុងទៅកាន់ ប្រទេសសឹង្ហបុរីនោះ ត្រូវបង្ខំចិត្តហោះត្រលប់ក្រោយ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ ដោយ សារតែមានការប្រេះស្រាំកញ្ចប់យន្តហោះ បន្ទាប់ពីបានបុកគ្នាជាមួយនឹងសត្វស្លាប ។
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Tigerair ដែលមានជើងហោះហើរ TR2067 បានហោះត្រលប់ទៅ កាន់ទីក្រុងហុងកុងវិញ ដើម្បីធ្វើការជួសជុលជាបន្ទាប់ បន្ទាប់ពីជួបគ្រោះឧបទ្ទេវហេតុខាងលើ នេះបើ យោងតាមសម្តីអ្នកនាំពាក្យតំ ណាងឲ្យអោយក្រុមហ៊ុនអាកាសចរណ៍ ។ របាយការណ៍ បញ្ជាក់ឲ្យដឹង ថាយន្តហោះដែលជូបនឹងឧបទ្ទេវហេតុលើកនេះ ជាប្រភេទយន្តហោះ Airbus A320-232 បានហោះ ចេញពីទីក្រុងហុងកុងនៅវេលាម៉ោង ៧ និង ២៨នាទីយប់ ខណៈគ្រោងនឹងចុះចតប្រទេសសឹង្ហបុរីនៅ វេលាម៉ោង ១០ និង ៤៥នាទីយប់ ថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ នេះបើយោងតាមប្រភព FlightAware ។ ភ្លាមៗបន្ទាប់ពីហោះចេញពីទីក្រុងហុងកុង យន្តហោះបានហោះត្រលប់ក្រោយនិងចុះចតនៅទីតាំង ដើមនាវេលាម៉ោង ៨ និង ៣៤នាទីយប់ ។ ដោយឡែក បើនិយាយពីក្រុមអ្នកដំណើរ សរុប ១៥៦នាក់ វិញ បានផ្ទេរជើងហោះហើរ ទៅកាន់យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ Tigerair ផ្សេងទៀត និង គ្រោងហោះទៅកាន់ប្រទេសសឹង្ហបុរី នាយប់ថ្ងៃសៅរ៍ និងព្រឹកថ្ងៃអាទិត្យ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA