CamNews

កីឡាជាតិ 

ទស្សនាវិដេអូ ក្រុមគោព្រៃកម្ពុជា ឈ្នះ សិង្ហបុរី ២-១ បើទោះបីជា ហុង ផេង កាតក្រហមក៏ដោយ

(ភ្នំពេញ)៖ ក្រុមគោព្រៃកម្ពុជា បានបំបែកប្រវត្តិសាស្រ្តថ្មីពីការយកឈ្នះក្រុមខ្លាំងក្នុងប្លុកអាស៊ានដូចគ្នា សិង្ហបុរី ២-១ បើទោះបីជា កម្ពុជា នៅសល់សមាជិក ១០នាក់ ដោយសារកីឡាករ ហុង ផេង កាតក្រហម (កាតលឿង ២ដង) នៅនាទីទី៧៥ ក៏ដោយពីជំនួបមិត្តភាព អន្តរជាតិ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា នារាត្រីថ្ងៃទី២៨ ខែកក្កដានេះ។

កីឡាករកម្ពុជា ចាន់ វឌ្ឍនាកា និងមិត្តរួមក្រុម ទិត្យ ឌីណា ជាកីឡាករនាំសំណាងដល់កម្ពុជា តាមរយៈរកបានគ្រាប់បំប៉ោងសំណាញ់ទី ម្នាក់១គ្រាប់នៅនាទីទី១៩ និង ៤៥+១ ក្រៅពីរបូត១គ្រាប់វិញនៅនាទីទី២៣ ដោយកីឡាករពាក់ លេខ២ Amri របស់សិង្ហបុរី។

សូមទស្សនាវិដេអូ HighLight មានដូចខាងក្រោមនេះ៖

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Singapore Thailand Hua Hin Int news Hot news