CamNews

ព័ត៌មានជាតិ 

ជនជាតិស៊ីរី មកស្រុកខ្មែរ បើករថយន្ដ ក្រឡាប់ធ្លាក់ទឹកបឹង ស្លាប់៤ បាត់ខ្លួន២នាក់ ស្រង់បានម្នាក់

ព្រៃវែង ៖ ជនជាតិស៊ីរី ៧នាក់ ក្នុងនោះ ក្មេងប្រុសស្រី អាយុជាង១ឆ្នាំ បានស្លាប់បាត់ ខ្លួន និងជួយ
ស្រង់បានម្នាក់ ក្រោយពីពួកគេ បានជួបគ្រោះថ្នាក់ចរាចរ ដោយខ្លួនឯង បន្ទាប់ពីបើករថយន្ដធ្លាក់
ផ្លូវក្រឡាប់ចូលទឹកបឹងស្នេហ៍ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៣ ដែលមានទីតាំងស្ថិតនៅ ក្នុង
ឃុំ ធាយ ស្រុកបាភ្នំ ខេត្ដព្រៃវែង នៅពេលដែល ជនរងគ្រោះទាំង៧នាក់ធ្វើដំណើរមកកាន់ ប្រទេស
កម្ពុជា ប៉ុន្ដែមិនដឹងថា មកក្នុងនាមជា ភ្ញៀវទេសចរ ឬមួយអ្នករកស៊ីនោះឡើយ។

គ្រោះថ្នាក់ចរាចរដោយខ្លួនឯង ដែលបាន ផ្ដាច់ជីវិតជនជាតិ នៅតំបន់មជ្ឈឹមបូព៌ា៤នាក់ បាត់ខ្លួនពីរ
នាក់និងស្រង់បានម្នាក់ខាងលើនេះ សមត្ថកិច្ចដែលចុះទៅជួយអន្ដរាគមន៍នៅ កន្លែងកើតហេតុ ពិត
ជាមានការលំបាក ក្នុង ការសួរនាំពីដំណើររឿង ព្រោះតែជនរងគ្រោះ ដែលនៅរស់នៅមិនចង់ភាសា
អង់គ្លេស ពោល ចេះតែភាសាកំណើតរបស់ខ្លួនតែប៉ុណ្ណោះ ប៉ុន្ដែ រូបគេបានចង្អុលទៅលើផែនទី ថា
ជាប្រទេស កំណើតរបស់ខ្លួន ។

ជុំវិញគ្រោះថ្នាក់ចរាចរសម្លាប់ជនជាតិ បរទេសខាងលើនេះ ស្នងការនគរបាលខេត្ដ ព្រៃវែង លោក
ឧត្ដមសេនីយ៍ត្រី វ៉ាន់ សារឿន ដែលដឹកនាំកម្លាំងនគរបាលចុះទៅកាន់កន្លែង កើតហេតុភ្លាមៗ បាន
ប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិលតាមទូរស័ព្ទថា គិតត្រឹមវេលា ម៉ោង១០និង៥០នាទី សពជន
រងគ្រោះចំនួន ៤នាក់ ក្នុងនោះស្រីពីរនាក់ និងក្មេងប្រុស អាយុជាង១ឆ្នាំពីរនាក់ ត្រូវបានរកឃើញ
ហើយបុរសម្នាក់ អាយុជាង៣០ឆ្នាំ បានរួច ផុតពីសេចក្ដីស្លាប់ ខណៈដែលជនរងគ្រោះ ពីរនាក់ផ្សេង
ទៀត បាននឹងកំពុងបាត់ខ្លួន ក្នុងនោះមានអ្នកបើកបរផងដែរ ។

លោកឧត្ដមសេនីយ៍ត្រី វ៉ាន់ សារឿន បានបញ្ជាក់ថា សមត្ថកិច្ចរបស់លោក ពិតជា មានការលំបាក
ក្នុងការសួរនាំពីដំណើររឿង ដោយសារតែបុរសដែលត្រូវបានរួចផុតពី សេចក្ដីស្លាប់ ពុំចេះនិយាយ
ភាសាអង់គ្លេស ហើយនៅពេលដែលលោក ឱ្យរូបគេអង្អុល ប្រទេសរបស់ខ្លួន នៅលើផែនទី ទើប
ដឹងថា ពួកគេទាំង៧នាក់ គឺជាជនជាតិស៊ីរី ។

ស្នងការនគរបាលខេត្ដព្រៃវែង បានបន្ដ ថា មុនពេលកើតហេតុ ជនរងគ្រោះទាំង៧ នាក់ បានបើក
រថយន្ដឆ្លាម ពណ៌ស មួយ គ្រឿង ស្រាប់តែដល់ចំណុចបឹងស្នេហ៍ក៏រេ ចង្កូតធ្លាក់ផ្លូវ ហើយក្រឡាប់
ចូលទៅក្នុងទឹក បណ្ដាលឱ្យស្លាប់ និងបាត់ខ្លួនយ៉ាងដូច្នេះ ។

យ៉ាងណាក៏ដោយ សម្រាប់ជនរងគ្រោះ ដែលបាននឹងកំពុងបាត់ខ្លួន ត្រូវបានកម្លាំង សមត្ថកិច្ចនិង
អាជ្ញាធរ ដែលចុះទៅជួយអន្ដរា គមន៍ កំពុងរាវរក ប៉ុន្ដែមិនទាន់ឃើញជនរង គ្រោះនៅឡើយទេ ។

សម្រាប់ជនរងគ្រោះទាំង៧នាក់ សមត្ថ កិច្ចមិនទាន់អាចបញ្ជាក់ពីដំណើររឿងនិង ប្រវត្ដិរបស់ពួកគេ
ដែលចូលមកប្រទេស កម្ពុជា នៅឡើយ ដោយសារតែគ្មាននរណា ម្នាក់អាចនិយាយភាសាស៊ីរី ជា
មួយជនរង គ្រោះ ពោលការសួរនាំដឹងពីចំនួនមនុស្ស ជិះ នៅក្នុងរថយន្ដនោះ តាមរយៈការធ្វើកាយ
វិការតែប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ក្រោយពីមានសង្គ្រាមស៊ីវិល នៅក្នុងប្រទេសស៊ីរីអស់រយៈពេលជាង២ឆ្នាំ បានធ្វើឱ្យ
ប្រជាពលរដ្ឋ នៅក្នុងប្រទេសតំបន់ មជ្ឈឹមបូព៌ាមួយនេះ បានភៀសខ្លួនសុំសិទ្ធិ ជ្រកកោណ នៅប្រ
ទេសក្បែរខាង ក៏ដូចជា ប្រទេសមួយចំនួនទៀត នៅក្នុងពិភពលោក ប៉ុន្ដែសម្រាប់ជនរងគ្រោះទាំង
៧នាក់នេះ គេ មិនទាន់ដឹងថា តើពួកគេមកប្រទេសកម្ពុជា ក្នុងនាមជាភ្ញៀវទេសចរ ឬមួយអ្នករកស៊ី
ឡើយ ដោយរង់ចាំការទាក់ទងទៅមន្ដ្រីស្ថាន ទូតនិងស្ថាប័នពាក់ព័ន្ធ ជាមុនសិន ៕

- ថ្ម iPhone 5 នៅតែល្អជាងថ្មរបស់ iPhone 5C ដែលជាម៉ូដែលថ្មី ទៅទៀត
- វីដេអូ៖ វាស់ប្រៀបធៀប ល្បឿនដំណើរការនៃ CPU របស់ iPhone ទាំង ៨ ម៉ូដែល

- អីយ៉ា! សុខ ពិសី ក្លាយជាតារាបង្ហាញម៉ូត សម្លៀកបំពាក់ តាំងពីពេលណា?

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល

 


Tags: nation news social ព័ត៌មានជាតិ