ភាពយន្ត ៖ ដូចដែលបានដឹងស្រាប់ហើយថា ថ្ងៃសុក្រ ទី ២៥ ស្អែក នេះ ជាថ្ងៃអ្វីអោយពិតប្រាកដ?
ជាក់ច្បាស់ណាស់ ប្រិយមិត្ត មិត្តអ្នកអានទាំងអស់គ្នា នឹងមិនភ្លេច ហើយក៏មិនអាចមើលរំលងបាន ដូចគ្នាដែរ ពោលជាថ្ងៃពិសេស នៃ បុណ្យ Chritmas ដែលមានការពេញនិយមខ្លាំងបំផុត លើពិភព លោក។ មានគម្រោងនាំមនុស្សជាទីស្រឡាញ់ដើរលេងហើយឬនៅ ? បើមិនទាន់មានគម្រោងផែន ការ នោះទេ តោះចូរនាំមនុស្សជាទីស្រឡាញ់របស់ខ្លួន ទៅទស្សនាភាពយន្ត ទើបមកដល់ថ្មី Alvin and the Chipmunks Road Chip នឹង មិនធ្វើអោយ លោក អ្នកខកបំណងនោះទ ព្រោះថា ល្អមើល ជក់ចិត្ត តាំងពីដើមដល់ចប់ ។
គួរបញ្ជាក់ថា ដោយសារ តែមានការយល់ច្រលំ Alvin, Simon និង Theodore ជឿជាក់ថា Dave នឹងសុំមិត្តស្រីរបស់គាត់រៀបការនៅក្រុងទីក្រុង ញូវយ៉ក ហើយនឹង បោះបង់ពួកគេចោល។ ពួកគេ មានរយៈពេល ៣ថ្ងៃដើម្បីទៅតាម Dave និង បញ្ឈប់ការសារភាព របស់គាត់។ ពួកគេព្យាយាម ធ្វើ បែបនេះមិនមែនត្រឹមតែមិនចង់បាត់បង់ Dave នោះទេ គឺ ដោយសារតែមិនចង់បានបង ប្រុសចុង ចិត្តអាក្រក់។ តើដំណើររឿងពិត យ៉ាងណានោះ រង់ចាំតាម ដានទស្សនាទាំងអស់គ្នា ដែលនឹង ចាប់ បញ្ជាំងឆាប់ៗនេះហើយ ថ្ងៃសុក្រទី ២៥ នៅតាមបណ្តារោង ភាពយន្តទំនើបៗក្នុងរាជធានីភ្នំពេញ។
គួររំឮកថា ដើម្បី ទទួលបានពត៌មានលំអិត ពីភាពយន្ត នេះ និង ពត៌មាន ផ្សេងៗទៀតទាក់ទង នឹង ភាពយន្ត ដែល លោកអ្នក ចូលចិត្ត អាច ចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា : www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួល បាន រង្វាន់ដូចជាសំបុត្រ កុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ ៕