ស៊ុយអ៊ែត៖ អ្នកទោសអាយុ៥១ ឆ្នាំ ដែលជាអ្នកទោសនៅ Ostragard ប្រទេសស៊ុយអ៊ែត បានហែក គុករត់គេចខ្លួន បន្ទាប់មកក៏ត្រលប់មក សារភាពវិញ ដោយមូលហេតុហែកគុកចេញនេះ ដោយសារតែខ្លួន ឈឺធ្មេញពេក។
ជាមួយនឹងការហែកទ្រូងគុកចេញនេះ បានធ្វើឲ្យមន្ត្រីពន្ធនាគារ តំបន់ខាងលើភ្ញាក់ផ្អើល តែចាប់ មិនបាន ។ ក្រោយហេតុការណ៍នេះ គេក៏ឃើញ បុរសស៊ុយអ៊ែតរូបនេះ ត្រលប់មកវិញ ដែលមានចរិកស្មោះត្រង់មិនគួរឲ្យជឿ ដោយបង្ហាញពីរោគវិនិច្ច័យខ្លួនដល់ មន្ត្រីគុក និងអជ្ញាធរ ។បុរសដែលគេសុំមិនបញ្ចេញឈ្មោះនោះ ទើបតែបានកាត់ទោស ឲ្យបម្រើក្នុងគុករយៈពេល ១ ខែ តែ ២ ថ្ងៃក្រោយស្រាប់តែគាត់ហែកគុកចេញ ដើម្បីទៅរកគ្រូពេទ្យធ្មេញ ឲ្យព្យាបាលឲ្យខ្លួន។
បុរសអាយុ ៥១ ឆ្នាំរូបនេះបាននិយាយប្រាប់ប៉ូលិសឲ្យដឹងថា មុនសម្រេចចិត្តហែកគុកចេញនេះ លោកក៏បានរាយការណ៍ទៅកាន់ឆ្មាំគុកដែរ តែពូកគេធ្វើមិនបាន ដោយមិនអាចដោះស្រាយ បញ្ហាឈឺចាប់បាន ក៏សម្រេចចិត្តរត់តែម្តងទៅ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល