អាយុកាន់តែច្រើនធ្វើអោយអ្នកមើលទៅកាន់តែចាស់គ្មាននរណាម្នាក់អាចចៀសផុត
ពីភាពចាស់ជរានេះបាន ឡើយ ប៉ុន្តែពេលខ្លះនៅពេលដែលអ្នកបានជួបជាមួយនឹង
អ្នកដែលមានអាយុ ប្រហាក់ប្រហែលគ្នា ហើយស្រាប់តែយកឃើញថា ខ្លួនឯងមើល
ទៅហាក់ដូចជា ចាស់ជាងអ្នកនោះ។ ពេលនោះអ្នកនឹងសួរខ្លួនឯងថា ហេតុអ្វីបានជាខ្ញុំ មើលទៅចាស់ជាងគេ? ខាងក្រោមនេះគឺអាហារដែលអាចជួយអោយអ្នកមើលក្មេងជាងវ័យ៖
1. ដំឡូង (Sweet Potatoes): សារជាតិ Beta-carotene ដែលមាននៅក្នុងដំឡូង ធ្វើអោយដំឡូងមានពណ៌លឿង ដែលជួយថែរក្សាស្បែក និងធ្វើអោយមានសំណើម
2. ត្រី Salmon ធំៈ សារធាតុ Astaxanthin នៅក្នុងសាច់ត្រី Salmon ដែលធ្វើអោយ
ត្រីនេះមានពណ៌ផ្កាឈូក ហើយការពិសារត្រីនេះរយៈពេល 5ថ្ងៃម្តងអាចជួយមិនអោយ
អ្នកកើតជំងឺមហារីក
3. ផ្លែប៉េងប៉ោះ នៅក្នុងផ្លែប៉េងប៉ោះក៏មានសារធាតុ Lycopene ដែលជួលថែរក្សា
ស្បែកអ្នកពីកំដៅ ព្រះអាទិត្យ ហើយដើម្បីអោយកាន់ប្រសើរគឺគួរពិសារ ផ្លែប៉េងប៉ោះ
ជាមួយប្រេង អូលីវ
4. ផ្លែក្រូចលឿង សំបូរទៅដោយវីតាម៉ីន Cដែលមានតួនាទីសំខាន់ជួយអោយស្បែក
របស់អ្នកមើលទៅក្មេង និងជួយការពារកំដៅព្រះអាទិត្យ
5. បន្លែស្លឹកពណ៌បៃតង មានបន្លែស្លឹកពណ៌បៃតងជាច្រើន ដូចជា ស្ពៃ និងត្រកូនដែល មានសារធាតុ Lutein ជួយការពារស្បែកពីកំដៅព្រះអាទិត្យ និងការពារភាពចាស់ជ្រីវជ្រួញ
6. ស្រាក្រហម និងស្រាបៀរ តាមការស្រាវជ្រាវបានបង្ហាញថា ស្រាក្រហមនិងស្រាបៀរ
អាចជួយ ថែរក្សាសំរស់អ្នកក្មេងជាងវ័យ ប្រសិនបើអ្នកពិសារអោយបានត្រឹមត្រូវ
7. មិនត្រូវពិសារអាហារពណ៌ស ដូចជា បាយ នំបុ័ង និងអាហារមួយចំនួនដែលឆាប់ខួច នឹងមានជាតិស្ករច្រើន
8. ចៀសវាងការប្រើប្រាស់ថ្នាំ ការប្រើប្រាស់ថ្នាំអាចជួយបានតែមួយរយៈពេលខ្លី ហើយវាប៉ះពាល់សុខភាព បន្ទាប់ពីប្រើប្រាស់
ប្រភពៈ Yahoo