CamNews

តារា 

Bon Jovi រិះគន់ Justin Bieber ដោយបើកចំហរ

Jon Bon Jovi បានសំដែងការ មិនពេញចិត្តចំពោះ Justin Bieber ដែលមានចរិក ឈ្លើយនិង
មិនចេះគោរព ទស្សនិកជនរបស់ខ្លួន ។



Bon Jovi រិះគន់ដោយបើកចំហរទៅលើ Justin Bieber ដោយសារតែ Justin Bieber តែងតែ
ទៅសំដែង Concert យឺតពេលជានិច្ច ជាក់ស្ដែងថ្មីៗនេះនៅ Dubia និង London ។ Bon Jovi
និយាយថា មនុស្សប្រភេទ Justin Bieber តែងតែមានមួយ ក្នុងចំណោមតារាល្បីៗ ទៅតាម
សម័យកាលនៃសិល្បះ ។ លោកបន្តថា Justin Bieber មិនគោរពទស្សនិកជនរបស់គេដែល
បាន ចំណាយប្រាក់កាស និង​ ពេលវេលាជាច្រើន ដើម្បីបានចូលទស្សនាការសំដែងរបស់
គេឡើយ ។ Bon Jovi និយាយបន្តថា យឺតម្តងយើងអាចលើកលែងអោយបាន តែបើតែងតែ
យឺតរាល់ដងដូចនេះ ពិតជាមុខក្រាស់ខ្លាំងណាស់ អ្នកទស្សនានឹង មិនមកចូលទស្សនាម្តង
ទៀតឡើយ ។ ជាចុងក្រោយ Bon Jovi បានជេទៅ Justin Bieber យ៉ាងចាស់ដៃ ដើម្បីអោយ
ព័ត៌មាននេះ លឺទៅដល់គេ ហើយសង្ឃឹមថាគេកែខ្លួន (យើងខ្ញុំសុំមិន ចំលងមកទេ ព្រោះអាច
ប៉ះពាល់ ដល់អ្នកទស្សនា) 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: justin bieber bon jovi