គ្រោះថ្នាក់ ស្ទើរតែមិនគួរអោយជឿ ៖ បំណែកពី ម៉ាស៊ីនរ៉ុកកែត ធ្លាក់ ចំផ្ទះ ប្រជាពលរដ្ឋមួយកន្លែង ក្នុងភូមិ Ankang ខេត្ត Shaanxi នាព្រឹកថ្ងៃព្រហស្បត្តិ៍ សប្តាហ៍កន្លងទៅនេះ បា នធ្វើអោយដំបូលផ្ទះ ជនរងគ្រោះរងនូវការខូចខាតជាដំណំ ។
យោងតាមការគូសបញ្ជាក់ដោយផ្ទាល់ ពីសំណាក់ អ្នកភូមិក្នុងស្រុកកើតហេតុខាងលើ អោយដឹងថា វេលាម៉ោង ១០ និង ៤១ នាទីព្រឹកថ្ងៃព្រហស្បត្តិ៍ មានករណីធ្លាក់កំទេចកំទីដ៏ធំមួយ ចំផ្ទះ មួយខ្នង ដោយបានលាន់ឭសម្លេង យ៉ាងសន្ធឹក ឈានទៅដល់ករណីបែកខ្ទេច កញ្ជក់បង្អួចផ្ទះអ្នកជិតខាង។មន្រ្តីប៉ូលីសអោយដឹងថា បំណែកដែលបានធ្លាក់ចុះមកនេះ គឺជាផ្នេកមួយនៃ ស្លាប ចក្រ រ៉ុកកែត ។ មន្រ្តីប៉ូលីសក្នុងស្រុក មិនទាន់ហ៊ានបញ្ជាក់នៅឡើយទេ ថាតើបំណែករ៉ុកកែតធ្លាក់ចុះលើកនេះមាន វត្តមានមកពីទីណាអោយប្រាកដនោះទេ ប៉ុន្តែ បើយោងតាមសេចក្តីរាយការណ៍ ព័ត៌មានពីទំព័រសារ ព័ត៌មានស៊ិនហួរ ចុះផ្សាយ អំឡុងថ្ងៃទី ២៩ សីហា កន្លងទៅនេះ អោយដឹងថា វេលាម៉ោង ១០ និង ៣១ នាទី ថ្ងៃ ព្រហស្បត្តិ៍ ពីខេត្ត Shanxi ប្រទេស ចិននោះ មានករណី បាញ់ បង្ហោះ ផ្កាយរណប Yaogan-27 ពីរ៉ុក កែត Long March 4-C ទៅកាន់លំហអាកាស ពោលជា ថ្ងៃតែមួយ នៃប្រតិបត្តិការ បាញ់បង្ហោះ និងធ្លាក់ចុះ ដូច្នេះ នាំអោយ អាជ្ញាធរពាក់ព័ន្ធ កំពុងតែមានមន្ទិលសង្ស័យ ជាសំណាង ពុំមានជនណាមួយ បានទទួលរងគ្រោះ ពីហេតុការណ៍ ធ្លាក់បំណែក រ៉ុកកែតលើកនេះ នោះទេ ។ អាជ្ញាធរ ពាក់ព័ន្ធ កំពុងតែធ្វើការតាមដានស៊ើបអង្កេត ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណា