ពលបាលត្រីម្នាក់របស់កងម៉ារីនអាមេរិកទើបត្រូវបានបញ្ឈប់ពីតំណែងដោយសារតែបាន
រិះគន់ប្រធានាធិបតិអាមេរិក លោក Barack Obama នៅលើទំព័រ Facebook។
ពលបាលត្រី Gary Stein អាយុ ២៦ឆ្នាំ ត្រូវបានដកចេញពីតំណែង ព្រោះតែរំលោភទៅលើ
គោលការណ៍បញ្ចេញមតិរបស់កងទ័ពអាមេរិក នេះបើតាមការអោយដឹងពីកងម៉ារីនរបស់
ប្រទេសនេះ។ ប្រការនេះមានន័យថា Gary Stein ដែលបានបម្រើកងទ័ពរយៈពេលជិត ១០
ឆ្នាំមកនេះនឹងត្រូវបាត់បង់ទាំងអស់នូវផលប្រយោជន៍ដែលពាក់ព័ន្ធ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន BBC ពលបាលត្រី Gary Stein យល់ថា ការរិះគន់របស់
គាត់ត្រូវបានការពារដោយសិទ្ធិសេរីភាពនៃការបញ្ចេញមតិដែលបានកំណត់នៅក្នុងរដ្ឋ
ធម្មនុញ្ញ ហើយការកំណត់របស់កងទ័ពម៉ារីនពីបញ្ហានេះគឺពិតជាការស្រមើស្រមៃ។
ពលបាលត្រីរូបនេះបាននិយាយថា មតិរបស់គាត់ ដែលក្នុងនោះបានហៅលោក Obama
ថាជា "សត្រូវរបស់សេដ្ឋកិច្ច និងសាសនា" គឺជារឿងផ្ទាល់ខ្លួនរបស់គាត់។ Stein ក៏បានកាត់
តរូបភាពរបស់លោក Obama ដាក់ទៅលើបដាឃោសនា និងបង្កើតគេហទំព័រមួយដែល
មានឈ្មោះថា "Armed Forces Tea Party" ដើម្បីបង្ហាញពីការគាំទ្ររបស់ខ្លួនទៅនឹងចលនា
"Ultra-conservative Tea Party" ព្រមទាំងបានអំពាវនាវអោយមានការទម្លាក់លោក Obama
នៅក្នុងការបោះឆ្នោតខាងមុខ។
កាលពីដើមខែនេះ គណកម្មការវិន័យបានដាក់បញ្ជាអោយ Stein ទទួលយកការទម្លាក់
កិត្តិយស។ ប៉ុន្ដែ Stein បានអោយដឹងថា ខ្លួននឹងមិនគោរពទៅតាមបទបញ្ជាពីប្រធានាធិបតិ
នោះទេ ប្រសិនប្រការនេះបានបំពានលើសិទ្ធិរបស់ពលរដ្ឋអាមេរិក។
កងទ័ពអាមេរិកតាំងពីដើមមក បានបង្កើតគោលការណ៍មួយដែលកំណត់សេរីភាពក្នុងការ
បញ្ចេញមតិរបស់ទាហាន ក្នុងនោះបានកំណត់ថា ទាហានទាំងអស់មិនត្រូវរិះគន់ប្រធានា
ធបតិ ដែលជាអ្នកដើរតួជាមេបញ្ជាការកងទ័ពអាមេរិកផងនោះ៕
ដោយ ៖ សូរីយា
ប្រភព ៖ BBC