CamNews

ព័ត៌មានអន្តរជាតិ 

មហន្តរាយ, រឹបអូសបាន សព្វាវុធភារវកម្មច្រើនមហិមា ហួសការស្មាន បម្រុងលក់ចេញទៅឲ្យក្រុមភារវករមុននេះ

ព័ត៌មានអន្តរជាតិ ៖ កាំភ្លើងច្រើនជាង ១០,០០០ ដើម កាំភ្លើងបាញ់ផ្លោង ៤០០ គ្រាប់បែកដៃ និងកាំភ្លើងបាញ់ប្រឆាំងលើអាកាសច្រើនទៀត ដែលទំនងត្រូវលក់ចេញទៅកាន់ភារវករ និងឧក្រិដ្ឋជន នោះត្រូវបានរឹបអូស នៅក្នុងប្រតិបត្តិការវាយឆ្មក់រួមគ្នា រវាងប៉ូលីសអេស្ប៉ាញ និង Europol ។ 



ឃ្លីបវីដេអូខាងក្រោម ដែលបានចេញផ្សាយដោយ Europol នៅថ្ងៃអង្គារនេះ បង្ហាញច្បាស់ជាក់ ស្តែងនូវសព្វាវុធដ៏ច្រើនសន្ធឹក ដែលត្រូវបានប៉ូលីសជាតិអេស្ប៉ាញ ឬ Spanish National Police រឹបអូសបាននៅក្នុងទីក្រុង Bilbao, Cantabria និង Gerona អំឡុងខែ មករា កន្លងទៅនេះ ដែលជា ផ្នែកមួយនៃប្រតិបត្តិការ Portu ដែលទទួលបានការគាំទ្រ ពី Europol ។ 




ភ្នាក់ងារគោលនយោបាយ The European គូសបញ្ជាក់តាមរយៈសេចក្តីថ្លែងការណ៍ របស់ខ្លួនឲ្យ ដឹងថា វាជាហានិភ័យមួយខ្ពស់ នៅពេលដែលបណ្តាសព្វាវុធទាំងអស់ មានតម្រូវការជាក់ស្តែង ពី សំណាក់ក្រុមភារវករ និងឧក្រិដ្ឋជន ។ មានការបើកស៊ើបអង្កេតទៅលើករណីរឹបអូស បណ្តាសព្វា វុធដ៏ច្រើនសន្ធឹកលើកនេះ រហូតទៅកំណត់បានថា សព្វាវុធទាំងនេះ ធ្លាប់បានប្រើប្រាស់នៅក្នុង ការវារប្រហារភារវកម្ម ទៅលើសារមន្ទីរ Jewish នាទីក្រុង Brussels អំឡុងឆ្នាំ ២០១៤ ។ ប្រភព សារព័ត៌មានបញ្ជាក់ឲ្យដឹងថា ទន្ទឹមនឹងការរឹបអូសបានសព្វាវុធ ភារវកម្មដ៏ច្រើនលើសលប់លើក នេះ ក្រុមមនុស្ស ៥នាក់ ក៏ត្រូវបានចាប់ឃាត់ខ្លួនដូចគ្នាដែរ ខណៈមានការរឹបអូសបានលុយសុទ្ធ ដល់ទៅ ៨៥០០ ដុល្លារ នេះបើយោងតាមរបាយការណ៍ពីប៉ូលីសប្រទេសអេស្ប៉ាញ ៕






ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ 


Tags: Obama Int news Hot news Donald Trump