ដោយមានការសំណូមពរពីសំណាក់ប្រិយមិត្តដែលចង់ដឹងអំពីភាពយន្តដែលរកចំណូលបានច្រើន
ជាងគេបំផុតលើលោកនោះពេលនេះ Camnews សូមនាំលោកអ្នកអោយមកស្គាល់នូវភាពយន្ត
ចំនួន ១០ ដែលរកប្រាក់ចំណូលបានច្រើនជាងគេបំផុតក្នុងប្រវិត្តសាស្រ្ត ២០ ឆ្នាំចុងក្រោយនេះ ក៏
ដូចជាខ្សែភាពយន្តដែលរកបានចំណូលច្រើនបំផុតក្នុងប្រវត្តិសាស្រ្តផលិតកម្មភាពយន្ត។
លោកអ្នកប្រហែលជាបានដឹងជាទូទៅថា Avatar គឺជាភាពយន្តដែលរកចំណួលបានជាង ២ ពាន់
លានដុល្លារអាមេរិកហើយឋិតនៅលំដាក់ថ្នាក់លេខ ១ តែការពិតទៅ Avatar ពុំមែនជាខ្សែភាពយន្ត
ដែលរកចំណួលបានច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តភាពយន្តនោះទេ។ Avatar គ្រាន់ជាខ្សែភាពយន្ត
ដែលរកចំណូលបានច្រើនបំផុតក្នុង ២ ទសវត្សចុងក្រោយប៉ុណ្ណោះ។ដោយតារាងខ្សែភាពយន្តទាំង
១០ ដែលរកបានចំណួលច្រើនបំផុតក្នុង ២០ ឆ្នាំចុងក្រោយនេះគឺ៖
ចុះប្រសិនបើ Avatar មិនមែនជាខ្សែភាពយន្តដែលរកបានចំណូលច្រើនជាគេក្នុងប្រវត្តិសាស្រ្តនោះ
តើភាពយន្តមួយណាទៅដែលជាម្ចាស់តំណែងនោះ? លោកអ្នកប្រហែលជាមិនបានគិតទេថារឿង
ដែលសាមញ្ញមិនមានការលេង Style Graphic ក៏ដូចជាបច្ចេកទេសផ្សេងៗ ក្លាយមកជាភាពយន្ត
ដែលរកចំណូលបានច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត! ជាការពិតដែលរឿង Gone With The Wind ដែល
បានចាក់បញ្ចាំងក្នុងឆ្នាំ ១៩៣៩ គឺជាភាពយន្តដែលរកបានចំណូលច្រើនជាងគេក្នុងប្រវត្តិសាស្រ្ត
ផលិតកម្មភាពយន្តជាមួយនឹងប្រាក់ចំណូលជាង ៣ ពាន់លានដុល្លារ។ ហើយ Avatar គឺឋិតនៅ
លំដាប់លេខ ២ ក្នុងប្រវត្តិសាស្រ្តភាពយន្ត ហើយមិនទាន់មានភាពយន្តណាដែលអាចបំបាក់ខ្សែ
ភាពយន្តមនោសញ្ចេតនាក្នុងសម័យសង្រ្គាម Gone With The Wind បាននៅឡើយ។
ខាងក្រោមនេះគឺជាតារាងនៃភាពយន្តទាំង ១០ ដែលរកបានចំណួលច្រើនបំផុតនៅក្នុងប្រវត្តិ
សាស្រ្តភាពយន្ត៖