សារព័ត៌មានចិនទើបតែបានអាបដេតករណីគ្រូទាយស្ទាបទ្រូងស្ដ្រីដើម្បីដឹងអំពីជោគវាសនា ដែល
អំពើនេះក៏ទទួលបានការគាំទ្រពីអ្នកលេងបណ្ដាញសង្គម។ល។
កាលពីពាក់កណ្ដាលខែកញ្ញាកន្លងទៅ អ្នកលេងបណ្ដាញសង្គម បាននាំគ្នាចែករំលេកបន្តគ្នានូវ
វីដេអូខ្លីមួយដែលបង្ហាញអំពីការទស្សន៍ទាយដ៏ចម្លែករបស់គ្រូទាយម្នាក់នៅ Yunnan ប្រទេសចិន។
វីដេអូខ្លីនេះបានបង្ហាញអំពីសកម្មភាពគ្រូទាយម្នាក់ ស្ទាបដើមទ្រូងរបស់នារីម្នាក់នៅក្បែរផ្លូវ និង
មានមនុស្សជាច្រើនកំពុងតាមដាន។
វីដេអូខ្លីនេះបានត្រូវគេចែករំលែកយ៉ាងច្រើននៅលើអ៊ីនធឺរណែត។ ក្រោយពីបានបង្ហោះមិនទាន់
បាន១សប្ដាហ៍ផង វីដេអូគ្រូនេះបានទាក់ទាញមនុស្សចូលមើលជាង ២លានលើក។
វីដេអូនេះ បានធ្វើឱ្យមានការជជែកគ្នាយ៉ាងច្រើននៅប្រទេសចិន ក្នុងនោះក៏មានអ្នកគាំទ្រគ្រូទាយ
នេះផងដែរ។
អ្នកប្រើប្រាស់បណ្ដាញសង្គម Weibo ម្នាក់ សរសេរថា “វីដេអូនេះខ្លីពេក ខ្ញុំចង់ស្វែងយល់អំពីសិល្បៈ
ដ៏អស្ចារ្យនេះ”។
មនុស្សម្នាក់ផ្សេងទៀត បញ្ចេញមតិថា “ខ្ញុំក៏ជាគ្រូទាយម្នាក់ ទាក់ទឹននឹងការមើលដើមទ្រូង”។
អ្នកលេងបណ្ដាញសង្គមម្នាក់ផ្សេងទៀត សរសេរថា “ហេ ខ្ញុំក៏អាចធ្វើបែបនេះបានដែរ វាពិតជា
សំណាងល្អ”។
ប្រែសម្រួល ៖ តារា
ប្រភព ៖ Shanghaiist