CamNews

សុខភាព 

អ្នកជំងឺ Ebola ជនជាតិ អេស៉្បាញ មួយរូប បានទទួល ការព្យាបាល ដោយថ្នាំ ពិសោធន៏

Mardrid ( AP)៖  ប្រទេសអេស្ប៉ាញបាន​និយាយថា​៖ ខ្លួនបាន​នាំចូល​ថ្នាំដែល ធ្វើឡើងសំរាប់ពិសោធន៍ ព្យាបាលជំងឺEbola ពីប្រទេស​សហរដ្ឋអាមេរិច ដើម្បីព្យាបាលបុព្វជិតផ្សព្វផ្សាយសាសនាជន​ ជាតិអេស្ប៉ាញម្នាក់ ដែលត្រូវបានជម្លៀសចេញពីប្រទេសលីបេរីយ៉ា កាលពីសប្តាហ៍មុន បន្ទាប់ពី ការធ្វើតេស្តរកវីរុសEBOLA វិជ្ជមាន។





សេចក្តីថ្លែងការណ៍ក្រសួងសុខាភិបាលមួយ កាលពីថ្ងៃច័ន្ទបាន​បង្ហាញ​ថា ថ្នាំZMapp, ត្រូវបានផលិត ដោយ Mapp Biopharmaceutical Inc ក្នុងទីក្រុង San Diego ត្រូវបាននាំមកដល់ទីក្រុងGeneva ចុងសប្តាហ៍នេះ ហើយត្រូវបាននាំយកទៅ Madrid ដើម្បីព្យាបាលលោក Miguel Pajares។ 

ជនជាតិអាមេរិចពីរនាក់ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យជំងឺ Ebola នៅក្នុងប្រទេសលីបេរីយ៉ាថ្មីៗនេះ ត្រូវបានទទួលការព្យាបាលដោយថ្នាំនេះ ហើយកំពុងមានការធូរស្បើយ។

វាពុំទាន់មានការព្យាបាលយ៉ាងជាក់លាក់ណាមួយសំរាប់ជំងឺ Ebola នេះនៅឡើយទេ។​ ហើយ​ប្រជាជនជាង​១,000នាក់ បានស្លាប់នៅពេលមានការផ្ទុះឡើងនៃជំងឺ Ebola ថ្មីៗនេះនៅ អាហ្រិ្វចខាងលិច។

លោក Pajares អាយុ75ឆ្នាំ ត្រូវបាន​ជម្លៀសចេញពីប្រទេសលីបេរីយ៉ា ហើយត្រូវបានដាក់ ឲនៅដាច់ពីគេកាលពីថ្ងៃព្រហស្បត្តិ៍ នៅក្នុងមន្ទីរពេទ្យ Carlos III  នៃទីក្រុង Madrid ។



ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ news