CamNews

ប្លែកៗ 

កូនអ្នកមាន យករថយន្តទំនើបមកដុតចោលលេង ដើម្បីបំបាត់អផ្សុក (វីដេអូ)

អ្នកលេងបណ្ដាញសង្គមកំពុងតែមានការភ្ញាក់ផ្អើលចំពោះវីដេអូខ្លីដែលបង្ហាញអំពីសកម្មភាពកូន
អ្នកមានម្នាក់ ដុតរថយន្ត Mercedes ចោលលេង ដើម្បីកែអផ្សុក។

Rich Kids London (ក្រុមកូនអ្នកមាននៅក្រុងឡុងដ៍) នៅលើទំព័រ Instagram គឺជាកន្លែងសម្រាប់
ក្រុមកូនអ្នកមាន បង្អួតអំពីល្បែងចម្លែកៗ ដើម្បីបង្ហាញអំពីភាពមានបាន និងដើម្បីបំបាត់អផ្សុក។

ថ្មីៗនេះ កូនអ្នកមានម្នាក់នៅអង់គ្លេស បានបង្ហញវីដេអូមួយនៅលើទំព័រ Instagram ។ វីដេអូនេះ
បង្ហាញអំពីសកម្មភាពដុតរថយន្ត Mercedes G-Wagen តម្លៃ ៨៧.០០០ផោន (ជាង១សែនដុល្លារ
អាមេរិក)។ ទន្ទឹមនឹងវីដេអូ បុរសនេះបានសរសេរថា ៖ “យើងមិនសប្បាយចិត្ត យើងត្រូវតែដុត
Mercedes G-Wagen លេង ដើម្បីកែអផ្សុក”។

ក្នុងវីដេអូននេះ បុរសនេះបានបោះអ្វីមួយទៅក្នុងរថយន្ត ដើម្បីឱ្យឆេះ រួចបិទទ្វាររថយន្ត និងរត់
ចេញឆ្ងាយឈរមើល។

បន្ទាប់ពីបង្ហោះ វីដេអូនេះ ទទួលបាន “ដុំថ្ម” ជាច្រើនពីសំណាក់អ្នកលេងអ៊ីនធឺរណែត។ អ្នកលេង
ម្នាក់សរសេរថា ៖ “ខណៈដែលនៅខាងក្រៅមានមនុស្សរាប់ពាន់នាក់គ្មានអាហារហូបចុក ក្រុម
នេះបែរជាបំផ្លាញទ្រព្យទៅក្នុងល្បែងឆ្គួតៗបែបនេះទៅវិញ”។


មិនត្រឹមតែដុតរថយន្តទំនើបនោះទេ កូនអ្នកមានរូបនេះ ក៏ធ្លាប់បង្ហោះវីដេអូ ទម្លាក់នាឡេកា Rolex
តម្លៃជាង ៥០០០ដុល្លារ ទៅក្នុងបង្គន់ផងដែរ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ thesun/youtube


Tags: ប្លែក ដុត​រថយន្ត អង់គ្លេស