CamNews

កីឡាអន្តរជាតិ 

ខ្សែប្រយុទ្ធ Neymar អវត្តមាន២សប្តាហ៍ ដោយសារហើមក្រឡែទែន

ក្រុងបាសេឡូណា៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Neymar នឹងវត្តមានពីក្លឹបជើងឯក FC Barcelona រយៈពេល២ សប្តាហ៍ ដោយសារតែកើតរោគបញ្ហាហើមក្រឡែទែន (Mumps) កាលពី៣ថ្ងៃមុន ក្រោយពេលរូបគេបានធ្វើដំណើរមកដល់ទឹក ដីប្រទេសអេស្ប៉ាញហើយនោះ ។

តាមរយៈសារព័ត៌មាន BBC បានផ្សាយថា នឹងមិនអាចចូលលេងបានទេ ពេល Barcelona ប្រកួតបើកឆាកនៃការប្រ កួតទល់នឹងក្រុមអេស្ប៉ាញដូចគ្នា Sevilla នារាត្រីថ្ងៃអង្គារស្អែកនេះ ដើម្បីប្រជែងយកពានបើករដូវកាល UEFA Super Cup មុនពេលជួបក្រុម Athletic Bilbao ដើម្បីប្រជែងយកពានបើករដូវកាលលីកអាជីព Spanish Super Cup នាថ្ងៃទី ១៤ សីហា ។

ជាមួយគ្នានោះដែរ កីឡាករប្រេស៊ីល វ័យ២៣ឆ្នាំរូបនេះ ក៏អវត្តមាន១ប្រកួតបើកឆាក La Liga រដូវកាលថ្មីឆ្នាំ២០១៥-២០១៦ ផងដែរ គ្រាដែល Barcelona ប្រកួតទល់នឹងក្រុម Athletic Bilbao នារាត្រីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ ។ Neymar ស៊ុតបញ្ចូលទីបាន៣៩គ្រាប់ ពីការចូលលេងបានគ្រប់ការប្រកួតរបស់ Barcelona ជាមួយនឹង Messi ។

ការអវត្តមានរបស់អតីតខ្សែប្រយុទ្ធក្លឹបប្រេស៊ីល Santos រូបនេះគ្រូបង្វឹក Luis Enrique នឹងដាក់មិត្តរួមក្រុម Lionel Messi និង Luis Suarez ជាអ្នករ៉ាប់រងជំនួសវិញ និងជាមនុស្សសំខាន់ ដើម្បីការពារតំណែងជើងឯក La Liga ក្នុងនាមជាក្រុមឈ្នះពាន៣កាលពីរដូវកាលមុន Copa del Rey, La Liga និងពាន Champions League ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Chelsea Football Sport news Camnews Neymar Barcelona