Evisu Harley Davidson គឺជាការរចនាដែលគួបផ្សំគ្នាប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់និង
អស្ចារ្យ រវាងបច្ចេកទេស និង ម៉ូដសំលៀកបំពាក់ រឺក៏អាចនិយាយមួយបែបផ្សេងទៀតថា
Harley-Davidson គឺជាក្តីស្រម៉ៃដ៏អស្ចារ្យរបស់បុគ្គលគ្រប់រូបដែលមានចំណង់ចំណូលចិត្ត
លើម៉ូដម៉ូតូធំៗនៅទូទាំងពិភលោក ។ មិនតែប៉ុណ្ណោះឈ្មោះ Harley-Davidson គឺជាផ្នែក
មួយមិនអាចខ្វះបាននៅក្នុងវប្បធម៌របស់ អាមេរិច ទៀតផង ។
ដើម្បីជាអនុស្សាវរីយ៍រំលឹកខួបគំរប់ 20ឆ្នាំ នៃការបង្កើតក្រុមហ៊ុន ,Evisu បានរចនានូវម៉ូដ
ម៉ូតូដ៏ស្រស់ស្អាត Harley-Davidson ដើម្បីជាការអបអរសាទរផងដែរ ។
ដើម្បីបង្កើតបានឡើងនូវសេរីពិសេសរបស់ខ្លួន ក្រុមហ៊ុនម៉ូដសំលៀកបំពាក់របស់ ជប៉ុន
បានសហការណ៍គ្នាជាមួយ Warr�s ដែលជាក្រុមហ៊ុនចែកចាយដ៏ធំរបស់ Harley-Davidson
តាំងពីយូរយារណាស់មកហើយ ។
ការគួបផ្សំពណ៌ចម្បងពីរគឺ ខ្មៅនិងលឿង ជាមួយនឹងការកាឡៃ chrome , Harley Davidson
ពិសេសរបស់ Evisu បានធ្វើឲ្យទស្សនិជនចាប់អារម្មណ៌តាំងពីលើកដំបូង ។ តាមផែនការ
Harley-Davidson នឹងត្រូវដាក់តាំងលក់នៅឯ Savile Row របស់ Evisu និងនៅ ទីស្នាក់ការ
Warr�s ក្នុងប្រទេស អង់គ្លេស នៅពេលខាងមុខនេះ ក្នុងតំលៃ 57225 USD ក្នុងមួយគ្រឿង។
(ប្រភពពី MaskOnline )
ដោយ៖ យ៉ាវីន